ព័ត៌មានទាន់ហេតុការណ៍៖

កាំភ្លើងខ្យល់រាលកៃប្រហារជីវិតក្មេងប្រុសម្នាក់ សមត្ថកិច្ចពុំមានពាក់ព័ន្ធនឹងអំពើឃាតកម្មទេ

ចែករំលែក៖

ខេត្តកំពងធំ៖ ក្មេងប្រុសម្នាក់បានស្លាប់ដោយសារកាំភ្លើងខ្យល់រាលកៃ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទី នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នៅតំបន់បុស្សធំ ទឹកដីភូមិភ្លង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានអោយដឹងថា សពជនរងគ្រោះឈ្មោះ ម៉ឹង រ៉េ ភេទប្រុស អាយុ១៣ឆ្នាំ នៅភូមិភ្លង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

តាមការបំភ្លឺពី ឈ្មោះ រ៉ូ លាវ ភេទប្រុស អាយុ១០ឆ្នាំ ថ្ងៃរស់នៅជាមួយនឹងជនរងគ្រោះ ដោយម្តាយទៅធ្វើការ (នៅស្រុកថៃ)និយាយថា បច្ចុប្បន្ន ខ្លួន  និងប្អូនបង្កើតឈ្មោះរ៉ូ សាក់ ភេទ ប្រុស អាយុ០៩ឆ្នាំ រស់នៅជាមួយ  អ៊ុំ ឈ្មោះ កៅ ថាវ អាយុ ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ ឡាំ លីវ អាយុ ៣៧ឆ្នាំ មានកូន២នាក់! ទី១.ឈ្មោះ ម៉ឹង រ៉េ ជនរង គ្រោះនិង ទី២.ឈ្មោះ ម៉ឹង រាជ អាយុ០៩ ឆ្នាំ រៀងរាល់ថ្ងៃទាំង៤នាក់បាននាំគ្នាដើរបាញ់សត្វដោយកាំភ្លើងខ្យល់ប្រើគ្រាប់កង់ មកដល់ថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ០៧,០០ នាទី ជនរងគ្រោះជាអ្នកកាន់កាំភ្លើងខ្យល់ ដំបូងដើរចេញពីរោងចាំចំការស្វាយចន្ទីបានប្រហែល៥០ម៉ែត្រ ជនរងគ្រោះសប់ខ្យល់បញ្ចូលគ្រាប់រួចលើកកាំភ្លើងខ្យល់ដើរបន្តទៅទៀត រហូតដល់ត្រង់ផ្លូវរទេះក៏ប្រទះឃើញមានត្រី) ជនរងគ្រោះបានឲ្យកាំភ្លើងខ្យល់នោះទៅ  ឈ្មោះ រ៉ូ លាវ កាន់ម្តងគ្រាន់តែទទួលបានកាំភ្លើងខ្យល់ ក៏លើកលីដាក់លើស្មា ឯជនរងគ្រោះបានចុះចាប់ត្រី ក៏ស្រាប់តែលឺសូរសំលេងខ្យល់ចេញពីកាណុងកាំភ្លើងខ្យល់ហើយមានផ្សែងហុយ ខណះពេលនោះជនរងគ្រោះដួលផ្ងាក្រោយបាត់មាត់ឈឹង ទាំងបីនាក់បងប្អូននាំគ្នាលើកជនរងគ្រោះពីក្នុងទឹក ហើយបានឈ្មោះ អ៊ី ភេទ ប្រុសនៅភូមិអូរអំបែង ឃុំត្បែង ស្រុកកំពង់់ស្វាយ អ្នកដឹកយកជនរងគ្រោះទៅពេទ្យហើយបានដាច់ខ្យល់ស្លាប់នៅតាមផ្លូវតែម្ដង។

ក្រោយទទូលព័ត៌មានកម្លាំងជំនាញស្រុក និងប៉ុស្តិ៍ព្រមទាំងអាជ្ញាធរភូមិ ឃុំ ចុះទៅពិនិត្យសាកសព ឃើញមានស្លាកស្នាមរបួសនៅលើកញ្ចឹងករខាងក្រោយមានស្នាមរបួសមុតចូលសាច់ទំហំមួយ ០១សម ការពិនិត្យផ្នែកខាងមុខពុំមានស្លាកស្នាមអ្វីទេ។

រួចសន្និដ្ឋាន ថា ជនរងគ្រោះស្លាប់ដោយសារ ត្រូវគ្រាប់កង់ (អាវុធកែឆ្នៃ ពុំមានពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ ។

ក្រោយពិនិត្យសព ចប់សព្វគ្រប់បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ប៊ុនរិទ្ធី


ចែករំលែក៖