ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខត្រូវបានរិតបន្តឹងនៅតំបន់អឺរ៉ុបក្រោយបាញ់ប្រហារនៅអាល្លឺម៉ង់

ចែករំលែក៖

ប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុប បានរិតបន្តឹងសន្តិសុខ ក្រោយពេលខ្មាន់កាំភ្លើងបានបាញ់ប្រហារនៅក្នុងប្រទេសអាល្លឺម៉ង់ ។ នៅពេលនេះសាធារណៈរដ្ឋ ឆែក បានបង្កើនការពារ​នៅតាម​ព្រះវិហា ជនជាតិជ្វីហ្វ។

ក្រសួងមហាផ្ទៃ ឆែកនៅរសៀលថ្ងៃទី​៩ ខែតុលា បានប្រកាសថា កម្លាំងសន្តិសុខ នៅក្នុងប្រទេសនេះ បានបង្កើនសន្តិសុខការពារនៅទីតាំងសំខាន់ៗដែលជាទីប្រជុំជន​។ តាំងពីខែមីនា ឆ្នាំ​២០១៦ មកទល់ពេលនេះ ឆែក បានរក្សាសន្តិសុខការពារ យ៉ាងរឹងមាំ ប្រឆាំងក្រុមភេរវកម្ម ក្រោយពេលដែល អឺរ៉ុប​ប្រឈមនិងការវាយប្រហារ ភេរវកម្មជាបន្តបន្ទាប។

ពាក់ព័ន្ធនិងការវាយប្រហារ នៅអាល្លឺម៉ង់ ខ្មាន់កាំភ្លើងម្នាក់​បាញ់សម្លាប់​មនុស្ស​២នាក់​ ខណៈប៉ុនប៉ងចូលទៅក្នុងសាលប្រជុំ។ ខ្មាន់កាំភ្លើង​ម្នាក់​បានសម្លាប់​មនុស្សពីរ​នាក់ស្ថិតនៅភាគខាងកើត​អាល្លឺម៉ង់​ក្រោយពីប៉ុនប៉ង​ចូលទៅកាន់ទីសាលប្រជុំ​ ទីដែលជនជាតិជ្វីហ្វរាប់សិបនាក់​ជួបជុំគ្នានៅទីនោះ ។

ជនសង្ស័យខ្មាន់កាំភ្លើងបាន បន្តផ្ទាល់វីដេអូ ការបាញ់ប្រហារនេះ នៅមុនពេលប៉ូលិសចាប់ខ្លួន ។ ខ្មាន់កាំភ្លើងបានបើករថយន្តទៅកាន់ទីសាលប្រជុំ​ស្ថិតនៅទីក្រុង Halle រួចបាញ់ទៅកាន់ទ្វារចូល​នោះតែម្តង ។ បន្ទាប់ពីមិនអាចចូលទៅខាងក្នុងនោះបាន ខ្មាន់កាំភ្លើងរូបនោះ​បានបាញ់ប្រហារមនុស្សនៅក្បែរនោះស្លាប់២នាក់តែម្តង។

ប្រព័ន្ធផ្សព្វផ្សាយ​របស់អាល្លឺម៉ង់​បានផ្សាយថា ខ្មាន់កាំភ្លើង​អាយុ​២៧ឆ្នាំ ជនជាតិអាល្លឺម៉ង់ ។ រូបគេធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ ។

លោក Horst Seehofer រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់បញ្ជាក់ថា ខ្មាន់កាំភ្លើងគឺជាមនុស្សជ្រុលនិយមស្តាំ ។ ការបាញ់ប្រហារ​នេះ ដោយសារកត្តាជ្រុលនិយម ។ ខ្មាន់កាំភ្លើងស្លៀកពាក់ឯកសណ្ឋានយោធា ប្រើប្រាស់អាវុធច្រើនប្រភេទ​ក្នុងការបាញ់ប្រហារនេះ ៕


ចែករំលែក៖