ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះរៀបចំសណ្តាប់ធ្នាប់ កាណូតទេសចរណ៍ចល័ត នៅតាមសួនច្បារច្រាំងទន្ល មិនអនុញ្ញាតអោយឈប់ចតចាប់ម៉ូយរឺចូលដឹងភ្ញៀវទៀតឡើយ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១៦ ខែតុលាឆ្នាំ ២០១៩ វេលាម៉ោង ៨និង៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះរៀបចំសណ្តាប់ធ្នាប់ កាណូតទេសចរណ៍ចល័ត នៅតាមសួនច្បារច្រាំងទន្ល ដោយពុំអនុញ្ញាតអោយមានកាឈប់ចតចាប់ម៉ូយរឺចូលដឹងភ្ញៀវនៅតំបន់ចាប់ពីសួនច្បារខាងកើតផ្សារាត្រី រហូតដល់ខាងក្រោយសាលសន្និសីទចតុមុខ ទៀតឡើយ ។

ជាគោលការណ៍ គឺអនុញ្ញាតអោយចតបណ្ដោះអាសន្ននៅមុខសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC ) ដែលតម្រូវឲ្យទូក កាណូតដឹកភ្ញៀវទេសចរណ៍ទាំងអស់ចូលមកចកតែមួយកន្លែង និងមានផែទូក កាណូតទេសចរណ៍នៅមុខផ្សាររាត្រីសម្រាប់មកទទួលយកភ្ញៀវដែលមានបំណងជិះទូក កាណូតកំសាន្ត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រងទូក កាណូត និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ។

បន្ទាប់មកលោកអភិបាល ក៏បានអញ្ជើញដឹកនាំកម្លាំងចុះបាញ់លាងសម្អាតតាមច្រាំងទន្លេផ្លូវថ្នល់សួនច្បារសាធារណៈសាធារណៈនិង រៀបចំសន្តិសុខសណ្ដាប់ធ្នាប់អនាម័យតាមបណ្ដោយតិរៈវិថីព្រះស៊ីសុវត្ថិ ដោយមិនអនុញ្ញាតឲ្យមានការតាំងលក់រថយន្តនៅលើចិញ្ចើមផ្លូវសាធារណៈទៀតនោះទេ ។

គួរបញ្ជាក់ថា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បន្តចុះ រៀបចំសន្តិសុខសណ្តាប់ធ្នាប់អនាម័យ សាធារណៈតាមបណ្តោយ តីរៈវិថីព្រះស៊ីសុវត្ថិ និង បានធ្វើកាប្រកាស់ជូនដំណឹង ដល់ម្ចាស់រថយន្ត ដែលដាក់តាំងលក់ តាមណ្តោយតីរៈវិថី អោយយករថយន្តចេញ ដោយមិនអនុញ្ញាតអោយមានកាតាំងលក់រថយន្តនោះទេ។

ក្នុងនោះ លោកអភិបាលខណ្ធ ក៏បានដឹកនាំកម្លាំងប្រជាការពារខណ្ឌ ធ្វើការបាញ់លាងសំអាត់ច្រាំងទន្លេ សួនច្បារផ្លូវថ្នល់សាធារណៈបន្ថែមទៀតផងដែរ ៕ស តារា


ចែករំលែក៖