ព័ត៌មានទាន់ហេតុការណ៍៖

បាត់កូននាំគ្នាដើររក ប្រទះឃើញនៅក្នុងរណ្តៅជីធ្វើរបងក្បែរផ្ទះ

ចែករំលែក៖

ភ្នំពេញ៖ ក្មេងប្រុសអាយុប្រមាណជាង១ឆ្នាំ ម្នាក់បានរអិលធ្លាក់ទៅក្នុងរណ្តៅ ដែលអ្នកក្បែរខាងជីកធ្វើរបងបណ្តាលឲ្យស្លាប់ ហើយក្រុមគ្រួសារដើររកឃើញបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនម៉ោងនិង៣០នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៩ នៅក្នុងរណ្តៅជីកធ្វើរបងនៅក្បែរផ្ទះ តាមផ្លូវលំ ក្នុងភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ។

ក្មេងប្រុសរងគ្រោះ ត្រូវបាននគរបាលឲ្យដឹងថាឈ្មោះ សាយ ភារ៉ា អាយុ ១ឆ្នាំ កន្លះ មានឪពុកឈ្មោះ នួន សាយអាយុ ៤០ឆ្នាំ ជាមន្រ្តីយោធានៅបន្ទាយលង្វែក និងម្តាយឈ្មោះ ស៊ូ សម្ជស្ស អាយុ៣០ ឆ្នាំ មានលំនៅ ក្បែរកន្លែងកើតហេតុ។

ប្រភពពត៌មានបានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុក្មេងប្រុស បានចេញពីផ្ទះ ទៅទិញនំ ក្នុងភូមិរួចក៏បាត់ខ្លួនរហូតភ្លាមៗ ម្តាយ ផ្អើលឆោឡោ ដើររក ស្រាប់តែ ប្រទះឃើញកូនប្រុស នៅក្នុងទឹករណ្តៅ ដែលជាងជីកធ្វើរបងនៅចំងាយប្រមាណ៥០ម៉ែត្រពីផ្ទះ ។

ប្រភពបានឲ្យដឹងទៀតថា ភ្លាមៗ ម្តាយក៏បានស្ទុះទៅលើកកូន ទាំងរន្ធត់ចិត្តធ្វើចលនា ដោយលើករលាក់ ដើម្បីឲ្យទឹកចេញ និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ គន្ធបុប្ជា តែត្រូវបានគ្រូពេទ្យប្រាប់ ថា ស្លាប់បាត់ទៅហើយ ។

រណ្តៅ នោះ ត្រូវបានក្រុមជាងជីក ជម្រៅ១ម៉ែត្រ ទំហំ១ម៉ែត្រ៤ជ្រុង កាលពីថ្ងៃទី១៥ ខែតុលា ដើម្បីធ្វើរបង ។ ដោយសារតែ ល្ងាចម្សិលមិញមេឃភ្លៀង ទឹកដក និងសើម ហើយ ពេលក្មេង ដើរឆ្លងកាត់ក៏បានរអិលដីធ្លាក់ចូលទៅក្នុងរណ្តៅផ្កាប់មុខ លង់ទឹកស្លាប់តែម្តង ។

បន្ទាប់ពីកូនស្លាប់ម្តាយក៏បានរាយការណ៍ទៅនគរបាលមូលដ្ឋានចុះទៅត្រួតពិនិត្យផងដែរ ៕ ជ្រោយពេជ្រ


ចែករំលែក៖