ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាលង់ទឹកប្រឡាយ៣០កញ្ញា ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់ស្រវឹងស្រាលង់ទឹកប្រឡាយ ៣០ កញ្ញា ស្លាប់វេលាម៉ោង១៤និង៤៦នាទី ថ្ងៃពុធ ០៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នៅក្នុងប្រឡាយ ៣០កញ្ញា ស្ថិតនៅភូមិកប់ថ្លុក ឃុំដំរី ស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ ប្រិញ ណន ភេទប្រុស អាយុ៣៦ឆ្នាំ មុខកសិករ រស់នៅភូមិ ឃុំកើត ហេតុខាងលើ ។

តាមការបំភ្លឺរបស់ម្តាយ ឈ្មោះ ស៑ាត ហួយ អាយុ៦២ឆ្នាំ មានទីលំនៅ ភូមិ ឃុំ កើតហេតុខាងលើ បាននិយាយថា នៅវេលាម៉ោងប្រហែល ១៨និង១០ នាទី ថ្ងៃទី ១៥ ខែតុលា ២០១៩ ជនរងគ្រោះ បានសុំមាន់គាត់ៗក៏ឲ្យមួយក្បាលយកទៅធ្វើម្ហូបក្លែមស្រានៅផ្ទះ ឈ្មោះ ស៑ាន វិសាល ភេទប្រុស នៅភូមិឃុំជាមួយគ្នា តែផឹកស៊ីមិនឃើញមកផ្ទះវិញទេ រហូតដល់ម៉ោងដឹងកើតហេតុខាងលើឃើញកូនគាត់ស្លាប់អណ្តែតទឹកបាត់ទៅហើយ! គាត់បានបញ្ជាក់ទៀតថា កូនគាត់ស្រវឹងរាល់ថ្ងៃ ពេលស្រវឹងមានគេជួនមកដល់ផ្ទះ ហើយជួនកាលមិនមកទេ ។

បើតាមការបំភ្លឺពីឈ្មោះ ស៑ាន ម៉ៅ អាយុ៣៧ ឆ្នាំ ជាបងបង្កើតវិញបានឲ្យដឹងថា ប្អូនឈ្មោះ ស៑ាន វិសាល បន្ទាប់ពីធ្វើមាន់ហូប និងផឹកស្រាស អស់កន្លះលីត្រឃើញថា ប្អូនស្រវឹង ខ្លួនក៏បានឌុបជនរងគ្រោះទៅផ្ទះ លុះឌុបដល់ត្រង់ផ្ទះ ឈ្មោះ ឡាំ ភា ភេទប្រុស នៅរំលងពីផ្ទះរងគ្រោះមួយផ្ទះខ្លួនវិលទៅផ្ទះវិញ លុះដល់ថ្ងៃកើតហេតុខាងលើស្រាប់តែរងគ្រោះខាងលើបានលង់ទឹកស្លាប់បាត់ហើយ ។

ក្រោយទទួលលព័ត៌មានកម្លាំងប៉ុស្តិ៍ រដ្ឋអំណាចមូលដ្ឋាន និងពេទ្យបានចុះពិនិត្យសពពុំមានឃើញស្លាកស្នាមអ្វីដែលពាក់ព័ន្ធនឹងករណីឃាតកម្មឡើយទើប ការសន្និដ្ឋានថា សពស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន រួចហើយធ្វើកំណត់ហេតុប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖