ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោហ៊ុន សែន៖ ចៅស្រីខ្ញុំដែលកំពុងរៀន នៅសាកលវិទ្យាល័យមួយនៅអឺរ៉ុបបានខិតខំមកជួបជីតានៅប្រទេសប៊ុលហ្ការី

ចែករំលែក៖

សម្ដេចតេជោហ៊ុន សែន៖ ចៅស្រីខ្ញុំដែលកំពុងរៀន នៅសាកលវិទ្យាល័យមួយនៅអឺរ៉ុបបានខិតខំមកជួបជីតានៅប្រទេសប៊ុលហ្ការី។

ដោយចៅរៀនយកជំនាញវិទ្យាសាស្ត្រ នយោបាយ ហើយខ្ញុំជាជីតាដែលជាអ្នកវិទ្យាសាស្ត្រនយោបាយមួយរូបខិតខំជួយចៅដើម្បីសម្រេចគោលដៅដែលចៅចង់ទៅ។

ថ្ងៃនេះបាននាំចៅឱ្យបានស្គាល់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេសប៊ុលហ្ការីសំដៅឱ្យចៅបានយល់អំពីរបៀបចរចានៃថ្នាក់ដឹកនាំជាតិ។

កាលពីខែមិថុនា២០១៩កន្លងទៅចៅក៍បានចូលរួមរបៀបនេះនៅប្រទេសហុងគ្រីក្នុងពេលដែលខ្ញុំទស្សនៈកិច្ចនៅនៅទីនោះផងដែរ៕


ចែករំលែក៖