ព័ត៌មានទាន់ហេតុការណ៍៖

លួចយកម៉ូតូបានម្តងបានញ៉ាមផ្លោះរបងចូលលួចយកទ្រព្យសម្បត្តិម្ដងទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនក្រោយពេលផ្លោះរបងចូលផ្ទះប្រជាពលរដ្ឋប៉ុនប៉ងលួចទ្រព្យសម្បត្តិ តែត្រូវម្ចាស់ផ្ទះឃើញទាន់ស្រែកឆោលឆោ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ឃាត់ខ្លួនបាន។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៩និង៣០នាទីយប់ថ្ងៃទី ១៧ ខែតុលាឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ចំណុចផ្ទះវីឡាមួយកន្លែងនៅមុខធនាគារជាតិនៃកម្ពុជា ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ។

ប្រភពពត៌មានពីបុរសម្នាក់ដែលស្នាក់នៅកន្លែងកើតហេតុបានឲ្យដឹងថា កាលពីថ្ងៃ១៥ខែតុលាឆ្នាំ២០១៩ នៅម៉ោង៩និង៣០នាទីយប់ មានជនសង្ស័យបានធ្វើសកម្មភាពផ្លោះរបងចូលផ្ទះលួចម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េងពណ៌ខ្មៅពាក់ស្លាកលេខបន្ទាយមានជ័យ1J-6292ដែលរូបគាត់ទុកនៅក្នុងផ្ទះមិនដកសោរខណះរូបគាត់កំពុងដេកលក់បានសម្រេចរួចរត់គេចខ្លួនបាត់ស្រមោល។

ប្រភពបន្តទៀតថាលុះដល់ម៉ោងកើតហេតុរូបគាត់បានមកពីលេងបាល់ទាត់ក៏មិនទាន់ចូលផ្ទះភ្លាមៗនោះទេបានអើតមើលតាមប្រហោងរបងផ្ទះស្រាប់តែឃើញជនសង្ស័យម្នាក់ដោយដៃកាន់ដំបងដែកទីបមួយដើមនៅជាប់ខ្លួនដើរទៅដើរមកនៅក្នុងបរិវេនផ្ទះភ្លាមនោះគាត់ស្រែកឆោលឆោរួចបានរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ចុះមកឃាត់ខ្លួនបានភ្លាមៗ។

បន្ទាប់ពីកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសួរនាំចាត់ការបន្តតាមនីតិវិធី៕ ជ្រោយពេជ្រ

 


ចែករំលែក៖