ព័ត៌មានទាន់ហេតុការណ៍៖

​នគរបាលខេត្តកណ្តាលម្នាក់ វាយប្រពន្ធមិនទាន់រៀបការរលូតកូន៤ខែ

ចែករំលែក៖

ខេត្ត​កណ្ដាល ​៖ ​លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល បានទទួលពាក្យបណ្តឹងពី​ស្រ្តីម្នាក់​ឲ្យសុំ​​ជួយ​រក​យុត្តិធម៌និងធ្វើអន្តរាគមន៍​ដល់​រូប​នាងលើករណី​ប្តី​មិន​ទាន់​រៀប​ការ​ ដែលជា​មន្ត្រី​នគរបាល​ផ្នែក​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ពី​បទ​មនុស្សឃាត​ដោយ​ចេតនា និង​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស ដោយវាយនាងរហូតរលូតកូនអាយុ៤ខែចេញពីផ្ទៃ​។

យោង​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ស៊ា​ង ស្រី​ល័​ក្ខ​ អាយុ​២៦​ឆ្នាំ ​មាន​ទីល​ំនៅ​បច្ចុប្បន្ន​ភូមិ​សុ​កុំ​ផ្ញើ​ ឃុំ​គង​ជ័យ ស្រុក​អូ​ររាំង​ឪ ខេត្ត​ត្បូងឃ្មុំ បាន​ប្តឹង​ឈ្មោះ ជិន ជឿន ភេទ​ប្រុស ជា​មន្ត្រី​ប​ម្រេ​ី​ការងារ​នៅ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកណ្តាល ផ្នែក​បុគ្គលិក មាន​ទីលំនៅ​ភូមិ​កោះគរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល ពី​បទ ប៉ុន​ប៉ង​មនុស្សឃាត​ដោយ​ចេតនា​និង​ហិង្សា​មាន​ស្ថាន​ទម្ងន់ ។

ស្រ្តី​រង​គ្រោះរៀបរាប់​ថា កាលពី​ថ្ងៃ​ទី​១៤ ​តុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០ និង៣០​នាទី​យប់ ឈ្មោះ ជិន ជឿន ដែល​ជា​ប្ដី​រស់នៅ​ដំបូលផ្ទះ​តែ​មួយ (ដោយ​មិន​ទាន់​បាន​រៀប​ការ) បាន​ប៉ុនប៉ង​ធ្វើឃាត និង​ហិង្សា​​មាន​ស្ថាន​ទម្ងន់​មក​លេ​ី​រូបនាង​ បណ្តាល​ឱ្យ​រលូត​កូន​នៅ​ក្នុង​​ផ្ទៃ​របស់​ ដែល​កំពុង​ពពោះ៤​ខែ​។ នាងបានស្នេ​ី​សុំ​លោក​ស្នងការ​នគរបាល ខេត្តកណ្តាល​មេត្តា​ជួយ​រក​យុត្តិធម៌ និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។

ក្រៅពីដាក់ពាក្យបណ្តឹង ស្រ្តីរងគ្រោះបានបង្ហាញរូបថតនាងដេកពេទ្យ អត្តសញ្ញាណបណ្ណរបស់ជនសង្ស័យ និងសំបុត្រដេកពេទ្យ ជូនសមត្ថកិច្ចជ្រាបផងដែរ ។

ក្នុងករណីចោទប្រកាន់ខាងលើនេះ ភ្នាក់ងារកាសែតនគរវត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៩ខែ ​តុលា ឆ្នាំ២០១៩ នេះ ​នៅ​ពុំ​ទាន់​សុំ​ការ​បញ្ជាក់​ពី​លោក​ឧត្តម​សេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាលបាន​ទេ ៕ ប្រាថ្នា


ចែករំលែក៖