ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តបុករបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតមានឡើងរវាង ម៉ូតូ នឹងរថយន្ត ខណៈបុរស២នាក់ត្រូវបាន ត្រូវរងរបួសធ្ងន់ម្នាក់ និងស្រាលម្នា ក់ត្រូវបានរថយន្តសង្គ្រោះ របស់គ្លីនិកឯកជន ហុងហាក់ដឹកយកទៅ សង្គ្រោះភ្លាមៗ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៤៥នាទី រំលងអធាត្រ ឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ១៣ កែងផ្លូវលេខ១៣៦ នៅសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស២នាក់ បើកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BH-0616 បើកបរតាមបណ្តោយផ្លូវ លេខ១៣ក្នុងទិសដៅពីត្បូងទៅជើង ខណៈបើកមកដល់ចំណុចកើតហេតុ ត្រូវបាន រថយន្តមួយគ្រឿង ម៉ាកហ្វ័ត TITANIUM ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2BH-3380 បើកបរដោយបុរសជនជាតិ ស្បែកសតាមបណ្តោយផ្លូវ លេខ១៣ក្នុងទិសដៅពីជើងទៅត្បូង បំណងបត់ឆ្វេងទៅផ្លូវលេខ ១៣៦ តែដោយសារតែភាគី ម៉ូតូបើកលឿនមិនបានប្រយ័ត្នទើបបណ្តាលឲ្យខាងអ្នកបើករថយន្តអកស្សើជាន់ហ្វ្រាំង មិនទាន់បុកពេញទំហឹង ត្រូវរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់នៅកន្លែងកើតហេតុបានដឹកតាមរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ ។

តាមសមត្ថកិច្ចបានបញ្ជាក់ ប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីខាងជនរងគ្រោះជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នទើបបង្កឲ្យមានគ្រោះថ្នាក់បែបនេះ ។

ក្រោយពេលកើតហេតុម៉ូតូ និងរថយន្តត្រូវបានសមត្ថកិច្ចធ្វើវាសវែងយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕ ធឿនព្រែកជ័យ


ចែករំលែក៖