នៅថ្ងៃទី២២ ខែតុលា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae in បានប្រកាសថា ប្រទេសរបស់លោកនឹងបង្កើនការចំណាយសម្រាប់ការពារជាតិ ក្នុងពេលខាងមុខ ។ ជាមួយគ្នានោះ លោកក៏បានអំពាវនាវ ដល់កូរ៉េខាងជើង វិលត្រឡប់មកពិភាក្សាគ្នាវិញ បញ្ចប់វិវាទ។
ប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសថា ប្រាក់ចំណាយសម្រាប់ការពារជាតិ កើនឡើង៧ភាគរយគឺឡើងដល់ ៤២ ពាន់លានដុល្លារ ។ គោលដៅនៃការបង្កើនប្រាក់ចំណាយដើម្បីទិញសម្ភារយោធាបន្ថែមទៀត ក្នុងនោះមានប្រព័ន្ធរ៉ាដា តាមដានសកម្មភាព។
លោកបន្តទៀតថា សន្តិភាពនៅឧបទ្វីបកូរ៉េគឺជារឿងមួយដ៏សមខាន់បំផុត ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច កាន់តែល្អប្រសើរឡើង ។ លោកក៏បានជំរុញឲ្យកូរ៉េខាងជើង ឆ្លើយតបទៅនិងគោលបំណងសន្តិភាព របស់កូរ៉េខាងត្បូង ផងដែរ។
នៅក្នុងឆ្នាំ២០១៩ កូរ៉េខាងត្បូង បានផ្តល់ជំនួយ មានទឹកប្រាក់៩លានដុល្លារដល់កូរ៉េខាងជើង ស្មើនឹង២៩,៥ភាគរយនៃ ក្នុងចំណោមប្រាក់ជំនួយ៣០,៥៥លានដុល្លាររបស់អង្គការសហប្រជាជាតិជួយដល់កូរ៉េខាងជើង ។
សារព័ត៌មាន យ៉ុនហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា តាមតួលេខពីការិយាល័យមនុស្សធម៌ OCHA បានបញ្ជាក់នៅថ្ងៃទី២២ខែតុលាថា កូរ៉េខាងជើង គឺជាម្ចាស់ជំនួយធំបំផុត ដោយបានផ្តល់ជំនួយគិតជាទឹកប្រាក់៩លានដុល្លារអាមេរិក។
ជាក់ស្តែងរដ្ឋាភិបាល ទីក្រុងសេអ៊ូលបានផ្តល់ជំនួយជាទឹកប្រាក់៨លានដុល្លារ ដល់កម្មវិធីស្បៀងអាហារនិងកសិកម្មនៅលើពិភបលោក(WFP) កាលពីខែមិថុនា ដើម្បី ទិញស្បៀងអាហារជួយដល់កូរ៉េខាងជើង ។ ចំណែកពលរដ្ឋនៅទីក្រុងសេអ៊ូលក៏បានបរិចាកប្រាក់ប្រមាណ១លានដុល្លារជួយដល់កូរ៉េខាងជើង ផងដែរ ។
ស្វិស ជាប្រទេសឈរលំដាប់ទីពីរជួយដល់កូរ៉េខាងជើង មានទឹកប្រាក់៨,០៣លានដុល្លារ ប៉ុន្ទាប់មក គឺស៊ុយអែត ៥លានដុល្លារ និង រុស្ស៊ី ៤លានដុល្លារ ៕