ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បន្តកាន់អំណាចអាណត្តិទីពីរ

ចែករំលែក៖

នាយករដ្ឋមន្ត្រីប្រទេសកាណាដា លោក ចាស្ទីន ត្រូដូ (Justin Trudeau) នឹងឈ្នះការបោះឆ្នោតសភា​​ ហើយបន្តដឹកនាំរដ្ឋាភិបាល​ថែមមួយអាណត្តិទៀត​ជាមួយ​រដ្ឋាភិបាល​ជនជាតិភាគតិច ។

គណបក្សសេរី​របស់លោក ត្រូដូ បានឈ្នះសំឡេងភាគច្រើន​នៅក្នុងសភា ធ្វើឲ្យគណក្សនេះ​មានឱកាសបង្កើតរដ្ឋាភិបាលដឹកនាំប្រទេសបន្តមួយអាណត្តិទៀត ។

នៅពេលនេះ លទ្ធផលបោះឆ្នោតបណ្តោះអាសន្ន គណបក្សសេរី​បានទទួលអាសនៈ​១៥៦កៅអី ក្នុងចំណោម​កៅអីសរុប​៣៣៨ ។ គណបក្សនេះ​ត្រូវការអាសនៈតិចបំផុត​១៧០ ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ។ ចំណែក គណបក្សអភិរក្ស បានអាសនៈតែ​១២២កៅអីប៉ុណ្ណោះ ក្រោយការបោះឆ្នោតសកលនៅកាណាដា ដែលបានប្រព្រឹត្តឡើង​កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នោះ ។

លោក ត្រូដូ កាលពីព្រឹកថ្ងៃទី២២ ខែតុលា បានអបអរសាទរជ័យជំនះនេះ​ជាមួយក្រុមអ្នកគាំទ្ររបស់ខ្លួន​នៅទីក្រុង ម៉ុងត្រេល ប្រទេសកាណាដា ។ លោកបានថ្លែងថា «សូមអបអរសាទរ! មិត្តសម្លាញ់របស់ខ្ញុំ អ្នករាល់គ្នាធ្វើបានសម្រេចហើយ» ។

សូមបញ្ជាក់ថា លោក ត្រូដូ នឹងបង្កើតរដ្ឋាភិបាលថ្មី ដោយមានការចូលរួមពីគណបក្សជនជាតិភាគតិចផងដែរ ហើយបន្តដឹកនាំរដ្ឋាភិបាល​កាណាដា​​ថែមមួយអាណត្តិ​តទៅទៀត ៕


ចែករំលែក៖