ខេត្តព្រះសីហនុ៖ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបើកបរដោយជនជាតិចិន និងម៉ូតូបើកបរដោយជនជាតិខ្មែរ នៅវេលាម៉ោង1.30នាទី រសៀលថ្ងៃទី២២តុលា២០១៩ នៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០០-២០១ ក្នុងភូមិអូរតាសេកឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលអោយភាគីខាងម៉ូតូរងរបួសធ្ងន់ ក្រោយមកបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
របាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយរថយន្ត ០១គ្រឿងម៉ាក TRITON ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 2N-9365 មានទិសដៅពីភ្នំពេញ .ខេត្តព្រះសីហនុ បើកបរដោយជនជាតិចិន (មិនទាន់ស្គាល់ឈ្មោះ) បានបុកពីក្រោយម៉ូតូ ០១គ្រឿង ម៉ាកHONDA-DREAM ពណ៌ខ្មៅ ពាក់ស្លាក លេខ ព្រះសីហនុ 1C-2050 មានទិសស្របគ្នា បើកបរដោយឈ្មោះ កែវ ចន្ធី ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្ដាលអោយ ឈ្មោះ កែវ ចន្ធី អ្នកបើកបរម៉ូតូ រងរបួសធ្ងន់និងក្រោយមកបានស្លាប់ ពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។
វត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានយកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។
ដោយឡែកអ្នកបើកបររថយន្ត នគរបាលបានឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីដោះស្រាយបន្តតាមច្បាប់៕ ឆ្លាម សមុទ្រ