ព័ត៌មានទាន់ហេតុការណ៍៖

ដើម្បីបញ្ចប់វិវាទ ទីក្រុងប៉េកាំងមានគម្រោងផ្លាស់ប្តូរ មេដឹកនាំហុងកុង

ចែករំលែក៖

វិបត្តិនៅកោះហុងកុង មិនទាន់មានសញ្ញាបញ្ចប់នៅឡើយទេ​ហើយមេដឹកនាំកោះហុងកុង ក៏មិនទាន់មានវិធានការអ្វីដើម្បីបញ្ចប់​វិបត្តិនោះដែរ​។ ទាំងនោះហើយទីក្រុងប៉េកាំងអាចនឹងផ្លាសប្តូរមេដឹកនាំដើម្បីជួយស្រោចស្រង់ស្ថានភាព សេដ្ឋកិច្ចតំបន់នេះឡើយវិញ កំឲ្យធ្លាក់កាន់តែជ្រៅ​។

សារព័ត៌មាន  Financial Times បានផ្សាយថា រដ្ឋាភិបាល​ទីក្រុងប៉េកាំង មានគម្រោង​ផ្លាស់ប្តូរមេដឹកនាំកោះហុងកុង លោកស្រី​ Carrie Lam ​ជំនួសវិញដោយមេ ដឹកនាំបណ្តោះ អាសន្នថ្មី។

ប្រភពព័ត៌មានបានឲ្យដឹងថា គម្រោងជាក់ស្តែង​ដែលទីក្រុងប៉េកាំង​លើកឡើងគឺ រៀបចំ ផ្លាស់ប្តូរ​លោកស្រី  Carrie Lam ​នៅ ខែមីនាឆ្នាំ​២០២០ ក្រោយមកនឹងដាក់បុគ្គលផ្សេង ទៀតឲ្យដឹកនាំជំនួសនៅឆ្នាំ​២០២២​ ។

ប្រភពព័ត៌មានបានឲ្យដឹងថា លោក ​Norman Chan ​អតីត​អគ្គនាយកហិរញ្ញវត្ថុហុងកុង​និង លោក​ Henry Tang ​អតីតអគ្គលេខាធិការ គណៈកម្មការកោះហុងកុង ម្នាក់ក្នុងចំណោម​២នាក់​អាចក្លាយជាមេដឹកនាំកោះហុងកុង​ជំនួសលោកស្រី​ Lam ។

នៅក្នុងកិច្ចប្រជុំសម្ងាត់ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន ធំៗនៅកោះហុងកុងកាលពីចុង ខែ កញ្ញា លោកស្រី  Lam ​ប្រកាសថា​អាចនឹងលាលែងចេញពីតំណែង ប្រសិនបើអាច ធ្វើ បាន ដោយសារតែ លោកស្រី បានបង្កឲ្យមានមហាបាតុកម្ម ប៉ះពាល់យ៉ាងខ្លាំងដល់ សេដ្ឋកិច្ចនេះ។

បាតុកម្មនោះកោះហុងកុង​ កើតឡើងតាំងពីខែមិថុនា មកទល់ពេលនេះ​ដោយមិនទាន់ មានសញ្ញា បញ្ចប់នៅឡើយទេ បើទោះបី​មេដឹកនាំកោះហុងកុងបាន ដកច្បាប់ ស្តីពីការ ធ្វើបត្យាប័ន ។ ក្រុមបាតុករនៅតែបន្តទាមទា​សិទ្ធិក្នុងការជ្រើសរើសមេ ដឹកនាំ រៀងៗខ្លួន​៕


ចែករំលែក៖