ទោះបីទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោតនាពេលកន្លងមក ប៉ុន្តែនាយករដ្ឋមន្ត្រី កាណាដា លោក Justin Trudeau ពិបាននៅក្នុងការសម្រេចគោលនយោបាយដោយ លោកមិនមានសំឡេងភាគច្រើនក្នុងសភា។ ទាំងនោះហើយអាចធ្វើឲ្យគោលនយោបាយចាកចេញពីឥទ្ធិពលរបស់អាមេរិកដូចដែលលោកបានប្រកាស និងប្រឈមបញ្ហាជាច្រើន។
ព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩លទ្ធផលបោះឆ្នោតសកលនៅក្នុងប្រទេសកាណាដាកាលពីថ្ងៃចន្ទ បានបង្ហាញថា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) នឹងបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី ប៉ុន្តែគណបក្សរបស់លោកបានបាត់បង់សំឡេងភាគច្រើននៅក្នុងសភា ហើយអ្នកជំនាញខ្លះថែមទាំងបានសន្និដ្ឋានដែរថា បញ្ហាដ៏ធំបំផុតសម្រាប់អាណត្តិទី ២ នោះគឺចិនតែម្តង។
លោក អាលឡាន ធូបភើ (Allan Tupper) ដែលជាសាស្ត្រាចារ្យម្នាក់ និងជាប្រធានមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ នៅឯសាកលវិទ្យាល័យប្រ៊ីធីសខូឡុំប៊ី (University of British Columbia) ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយ Sputnik នៅថ្ងៃអង្គារសប្ដាហ៍នេះ។ លោក Tupper បានគូសបញ្ជាក់យ៉ាងដូច្នេះថា «លោក Trudeau នឹងត្រូវប្រឈមមុខ ក៏ដូចជាត្រូវដោះស្រាយបញ្ហាដ៏ធំបំផុតនៅក្នុងអាណត្តិទី ២ របស់លោកនោះគឺចិន ដែលកំពុងដាក់សម្ពាធផ្នែកពាណិជ្ជកម្មជាច្រើន លើទីក្រុងអូតតាវ៉ា ដោយសារតែការចាប់ខ្លួននាយកប្រតិបត្តិហិរញ្ញវត្ថុក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei»។
លោកបន្ថែមថា ការដោះស្រាយជាមួយចិនគឺជារឿងដ៏ពិបាក ពីព្រោះកាណាដាស្ថិតនៅកៀបចំកណ្ដាលនៃជម្លោះរវាងអាមេរិក និងចិនជុំវិញសំណុំរឿងក្រុមហ៊ុន Huawei ព្រមទាំងឈានដល់វិស័យពាណិជ្ជកម្មដូចជា សាច់ជ្រូក និងគ្រឿងធុញ្ញជាតិមួយចំនួនទៀត ដូចដែលបានកើតមានឡើងកន្លងមក៕