ព័ត៌មានទាន់ហេតុការណ៍៖

ឆេះខ្សែភ្លើង ខ្សែកាបធ្លាក់មកដី បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ភ្លើង

ចែករំលែក៖

ភ្នំពេញ ៖ ឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆេះខ្សែភ្លើង ខ្សែកាប នៅលើបង្គោលភ្លើងធ្លាក់មកដល់ដី បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពុងបាញ់ពន្លត់ ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១០៖៣៥នាទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវ៥១៦ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ។

ប្រភពពត៌មានពីសន្តិសុខដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានឈរ នៅខាងក្រោមខ្សែដែលឆ្លងចរន្តភ្លើងនោះ ហើយគាត់បានលឺសំលេងផ្ទុះ(បែកផ្កាភ្លើង) គាត់បានងើយមើលទៅលើ ហើយក៏បានស្រែកឆោឡោ ផ្អើលដល់ប្រជាពលរដ្ឋនៅជិតនោះនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់មកបាញ់ពន្លត់ភ្លើងទើបរលត់ទៅវិញនៅវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃដដែល ។

ក្នុងហេតុការណ៍នេះក៏ឃើញមានវត្តមានលោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកចុះមកត្រួតពិនិត្យ និងបញ្ជាកម្លាំងមានសមត្ថកិច្ចផងដែរ ។ ហើយសំរាប់ករណីនេះសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យ១គ្រឿងមកដល់កន្លែងកើតហេតុ តែមិនបានបាញ់នោះទេ ៕ ជ្រោយពេជ្រ

 


ចែករំលែក៖