ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបើកបុកបុរសម្នាក់ស្លាប់ យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបែកក្បាលស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មខណៈជិះម៉ូតូមួយគ្រឿងត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកពេញទំហឹងរួចបើករត់គេចខ្លួនបាត់ស្រម៉ោល ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង ២០ នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃទី ២៥ ខែតុលាឆ្នាំ ២០១៩ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ មុខនិងសាលាខណ្ឌកំបូល ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី ០១១ ពណ៌ខ្មៅពាក់ស្លាកកលេខភ្នំពេញ1AT-5468ធ្វើដំណើរទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកបើកបញ្ច្រាសទិសដៅគ្នាពីលិចទៅកើតជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលរងគ្រោះដួលបោកក្បាលស្លាប់នៅក្នុងថ្លុកឈាមជាប់និងម៉ូតូយ៉ាងអាណោចអាធ័ម។ចំណែករថយន្តបង្កបានបន្តដំណើរទៅមុខទៀតបាត់ស្រម៉ោលដោយមិនទទួលខុសត្រូវ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕សុខាសែនជ័យ​


ចែករំលែក៖