ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទឆក់យកទូរស័ព្ទដៃ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ម៉ោង៤និង៥០នាទីរសៀល នៅចំណុចលើផ្លូវព្រះស៊ីសុវត្ថិ កែង១៤៤ ភូមិ៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
១/ជនសង្ស័យឈ្មោះ ឡឹង រ័ត្ន អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ ។
២/ជនសង្ស័យឈ្មោះ ហេង គឹមហុង អាយុ ១៨ឆ្នាំ ទីលំនៅ និងមុខរបរមិនពិតប្រាកដ។
ជនរងគ្រោះមានឈ្មោះ Jiang HaiFengភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន ស្នាក់ នៅ Hotel Paragon មានទីតាំងផ្ទះលេខ២១៩Eo ផ្លូវ១៤៤ ភូមិ៣ សង្កាត់ផ្សារ កណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យករួមមាន៖ម៉ូតូ០១គ្រឿងម៉ាកហុងដា Dream C125 ពណ៌ខ្មៅ ដែលមានស្លាកលេខភ្នំពេញ 1AS 5516 ជារបស់ជនសង្ស័យ។
-ទូរស័ព្ទ ចំនួន០១គ្រឿង ម៉ាក Oppo ពណ៌ខ្មៅ ជារបស់ ជនរងគ្រោះ (ប្រគល់ ជូនជនរងគ្រោះ)។
ប្រភពពត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុកាលពី ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី១ និងកម្លាំងផ្នែកយុត្តិធម៌នៃ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ កំពុងតែចេញល្បបាតតាមេញល្បាតតាមបណ្តោយសួនច្បារមាត់ទន្លេផ្លូវព្រះស៊ីសុវត្ថិ ពេលនោះដេលនោះដោយមានការសង្ស័យកកម្លាំបានបើកម៉ូតូដេញតាមពីក្រោយជនសង្ស័យមានគ្នា ២នាក់ ពេលដែលជនសង្ស័យជិះមកដល់ចំនុចមុខ ផ្ទះលេខ ១៩Eoផ្លូវ ព្រះស៊ីសុវត្ថិ កែង១៤៤ ភូមិ៣ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ស្រាប់តែជនសង្ស័យធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះបានសម្រេច ហើហើយបំរុងបើកម៉ូតូរត់គេចខ្លួនភ្លាមនោះកម្លាំង ដែលកំពុងល្បាតតាមពីក្រោយនោះ អន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ព្រមទាំងចាប់យកវត្ថុតាង មកកាន់ស្នាក់ការនគរបាលប៉ុស្តិ៍ ដើម្បីសាកសួរ។
នៅចំពោះមុខកម្លាំងជំនាញ អធិការដ្ឋាន ប៉ុស្តិ៍កំពុងប្រើវិធានការជំនាញស្រាវជ្រាវរកបក្ខពួក និងសកម្មភាពបានប្រព្រឹត្តកន្លងមក និងបានកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕ ជ្រោយពេជ្រ