ព័ត៌មានទាន់ហេតុការណ៍៖

មកសួរសុខទុក្ខកូនគ្មានលុយឲ្យត្រឡប់ទៅស្រុកវិញ សង្ស័យគិតខ្លី ចងកសម្លាប់ខ្លួន នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានអ្នកភូមិ ប្រទះឃើញចងកសម្លាប់ខ្លួន ក្រោមដើមឈើ បង្កការភ្ញាក់ផ្អើលដល់អ្នក ភូមិ និងប្រជាពលរដ្ឋរាយការណ៍ មកសមត្ថកិច្ចមូលដ្ឋានមក ពិនិត្យសព ខ្លាចក្រែងជាអំពើឃាដកម្ម ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ភូមិត្រពាំងតុំ ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាល ខេត្តស្វាយរៀងបានឲ្យដឹង ថា បុរសខាងលើមានឈ្មោះ សោម លន់ អាយុ៦២ឆ្នាំ មុខរបរកសិករ រស់ក្នុងខេត្តកំពត មកសួរសុខទុក្ខកូននៅស្រុក រមាសហែក ។

ក្រោយពីពិនិត្យខ្លួនសពឃើញមានប្រាក់តែ១៥០០រៀលតែប៉ុណ្ណោះដោយសមត្ថកិច្ចជំនាញបានពិនិត្យជាច្រើនម៉ោង និងមានរាយការណ៍ពីអ្នកភូមិទើបការសន្និដ្ឋាន គឺគាត់បានមកសួរសុខទុក្ខកូនហើយគ្មានសាហុយទៅស្រុកវិញ ណាមួយពិបាកចិត្តពេកគ្នានថវិកាត្រឡប់មកស្រុក ដាច់ចិត្តធ្វើបែបនេះ ។

សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់ទៅឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖