ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនបច្ចេកវិទ្យា DAHUA ប្រកាសកិច្ចសហប្រតិបត្តិការជាមួយ ក្រុមហ៊ុន គីមហេង សិនធ័រ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមហ៊ុន គីមហេង សិនធ័របានប្រកាសជាផ្លូវការនឹងក្លាយជាតំណាងចែកចាយផ្តាច់មុខនៅក្នុងប្រទេសកម្ពុជាពីក្រុមហ៊ុនបច្ចេកវិទ្យារDAHUAដែលជាក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ២នៅលើផ្នែកកាម៉េរាសុវត្ថិភាព A&S នៅក្នុងឆ្នាំ២០១៨ និងជាអ្នកផ្ដល់សេវាកម្មផ្នែក video-centric smart IoT លំដាប់ពិភពលោក។

ការប្រកាសនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩នាសណ្ឋាគារសុខាភ្នំពេញ ក្រោមវត្តមានចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិជាច្រើនចូលរួម។

បច្ចេកវិទ្យាDAHUAបានបង្កើតឡើងនៅក្នុងឆ្នាំ២០០១ បច្ចុប្បន្នក្រុមហ៊ុនបច្ចេកវិទ្យាDAHUAមានបុគ្គលិកចំនួន17 000 នាក់ សាខានៅក្រៅប្រទេស ៥៤សាខា ដែលរួមមានផលិតផលដួចជា  CCTV Camera, Access Control,  Video Intercoms, LED/LCD Display, Video Conferencing to Machine Vision, Drones ជាដើម។ ក្រុមហ៊ុនគីម ហេង បានចាប់ផ្ដើមធ្វើអាជីវកម្មតាំងពីឆ្នាំ១៩៩៥ ដោយលោក លីម គ្រី ដែលជាតំណាងចែកចាយដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្ននេះក្រុមហ៊ុនគីម ហេងសិនធ័រមានតំណាងចែកចាយពីក្រុមហ៊ុន HP, Panasonic, IBM, ICOM, SONY, TP Link and  Dahua។ ការធ្វើសហប្រតិបត្តិការរវាងក្រុមហ៊ុនបច្ចេកវិទ្យាDAHUA និង ក្រុមហ៊ុន គីមហេង សិនធ័រ គឺដើម្បីសម្រេចចក្ខុវិស័យ “សង្គមមានសុវត្ថិភាពនិងការរស់នៅឆ្លាតវៃ” នៅក្នុងប្រទេសកម្ពុជា។

គោលការណ៍ចម្បងគឺ ផ្ដោតសំខាន់ទៅលើអតិថិជន ដែលផ្ដល់ជូននូវគុណភាព និងសេវាដ៏ល្អបំផុតជូនអតិថិជន ដើម្បីបង្កើតតម្លៃកាន់តែខ្ពស់សម្រាប់អតិថិជនតាមរយៈការខិតខំប្រឹងប្រែងដើម្បីកសាងសង្គមប្រកបដោយសុវត្ថិភាព ឆ្លាតវៃ ងាយស្រួលនិងមានប្រសិទ្ធិភាពសម្រាប់ប្រទេសកម្ពុជា៕ វឌ្ឍនា


ចែករំលែក៖