ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបបានហេីយរត់មិនរួចត្រូវប្រជាពលរដ្ឋចាប់ប្រគល់ជូននគរបាល

ចែករំលែក៖

ភ្នំពេញ​៖​ ស្ត្រីជនជាតិចិនម្នាក់រួមទាំងប្តីបានរត់ហាត់ប្រាណតាមដងផ្លូវត្រូវជនសង្ស័យម្នាក់ជិះម៉ូតូមកឆក់កាបូបស្ពានបានសម្រេចតែរត់មិនរួចត្រូវបានប្រជាពលរដ្ឋដេញចាប់ឃាត់ខ្លួនភ្លាមៗតែម្តង ។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២៨ ឆ្នាំ២០១៩​ នៅចំណុចមុខអាជ្ញាធរប្រេងកាត​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ភូមិប៉ប្រកជេីង​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

ជនសង្ស័យឈ្មោះឃឹម​ សុភត្រា​ ភេទប្រុស អាយុ១៩ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅបុរីលឹមឈាងហាក់​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះឈ្មោះLiu Jian Ming ភេទស្រីជាជនជាតិចិនស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុ​ គេបានឃេីញស្ត្រីរងគ្រោះនិងប្តីបានដេីរថ្មេីជេីងដេីម្បីហាត់ប្រាណ​ តាមបណ្តោយមហាវិថីសហព័ន្ធរ៉ុស្ស៊ី​ ក្នុងទិសដៅពីកេីតទៅលិច​ ដោយមានស្ពានការបូបលុយជាប់និងខ្លួន ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកស្កូបពី​ ពាក់ស្លាកលេខភ្នំពេញ1HT5423 មកពីក្រោយក៏ឆក់ កាបូបពីជនរងគ្រោះភ្លាមនោះជនរងគ្រោះក៏កញ្ឆក់មកវិញបណ្តាលឲ្យជនសង្ស័យដួលម៉ូតូទេីបប្រជាពលរដ្ឋចាប់និងរាយការណ៍ទៅនគរបាលឃាត់ខ្លួនយកទៅសួរនាំ និងចាត់ការតាមច្បាប់។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្នរងចាំបញ្ជូនទៅតុលាការចំណែកការបូបលុយត្រូវបាននគរបាលប្រគល់ជូនជនរងគ្រោះវិញ៕ សុខាសែនជ័យ


ចែករំលែក៖