ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាជាមិត្តល្អរបស់ចិនមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការកាន់តែប្រពៃរវាងកងទ័ពបរទេសទាំងពីរ

ចែករំលែក៖

ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងការពារជាតិ នារសៀលថ្ងៃ ១ កេីត ខែកក្តិក ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ២៨ ខែ តុលា ឆ្នាំ ២០១៩នៅ វិមាន “មិត្តភាព” ទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យគណៈ ប្រតិភូកងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយលោកឧត្តមសេនី យ៍ទោ REN JANBING នាយកមជ្ឈមណ្ឌលគាំទ្រភស្តុភារ ចម្រុះ គណៈកម្មាការយោធាមជ្ឈឹមចូលជួបសម្តែងការ គួរសមក្នុងឱកាសដែលលោក អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ។

លោកឧត្តមសេនីយ៍ទោ REN JANBING ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចពិជ័យសេនា ដែលឆ្លៀត ពេលដ៏មមាញឹកអនុញ្ញាត ឲ្យលោកនិងប្រតិភូចូលជួបសម្តែងការគួរ សមនាឱកាសនេះ ។

លោនមានប្រសាសន៍ទៀតថាៈ កម្ពុជា ជាមិត្តល្អរបស់ចិនមានទំនាក់ទំនង កិច្ចសហប្រតិបត្តិការកាន់តែប្រពៃ រវាងកង ទ័ពប្រទេសទាំងពីរ ។

សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល ក្រសួងការពារប្រទេសចិន ជានិច្ចកាលតែងតែ ជួយឧបត្ថម្ភ គាំទ្រដល់កម្ពុជា ពិសេស ជួយដល់កងយោធពលខេមរភូមិន្ទ (ខ.ភ.ម) ទាំងមធ្យោបាយ សម្ភារ បរិក្ខារ និងបណ្តុះ បណ្តាលធនធានមនុស្សដល់(ខ.ភ.ម) ជារៀងរាល់ឆ្នាំ បញ្ជាក់ពីកិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយ រវាងកងទ័ព និងប្រជាជនប្រ ទេសទាំងពីរកាន់តែប្រសើរឡេីងថែមទៀត ពីមួយថ្ងៃទៅមួយ ថ្ងៃ។ យេីងសង្ឃឹមនិង ជឿជាក់ពីមិត្តភាពដែកថែប ដែលភាគីមិត្ត តែងតែជួយជ្រោមជ្រែងដល់(ខ.ភ.ម)ក្នុងរយះពេលកន្លង មក និងទៅអនាគតផងដែរ ៕ សុខដុម


ចែករំលែក៖