ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌបឹងកេងកងឃាត់ជនសង្ស័យ០១នាក់ ករណីឆក់ទូរសព្ទ័ដៃពីជនបរទេស។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីយប់ ទី២៨ ខែតុលា ឆ្នាំ ២០១៩ ស្ថិតនៅចំណុច មុខហាងកាហ្វេ ស្តាបាក់ផ្លូវ ៧១កែងផ្លូវម៉ៅសេទុង ភូមិ៩សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
យោងតាមសម្តីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់អោយដឹងថា ដំបូងឡើយ គេឃើញនារីរងគ្រោះបានដើរ តាមបណ្តោយផ្លូវខាងលើ ខណ:មកដល់ចំណុចកន្លែងកើតហេតុខាងលើក៏ស្រាប់តែលិចមុខជនសង្ស័យជិះម៉ូតូ០១គ្រឿងម៉ាកnex. ពណ៌ទឹកប្រាក់ ពាក់
ស្លាកលេខ1AE4392. មកពីក្រោយ
ធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីជនបរទេសបានសម្រេចក៏បានបើករត់យ៉ាងលឿនភ្លាមៗនោះក៏ត្រូវកម្លាំងល្បាតសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកងក៏បានដេញតាមពីក្រោយទើបឃាត់ខ្លួនបានតែម្ដង។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ជនសង្យ័យដែលឃាត់បានឈ្មោះ ធី ប៊ុនឈូ ភេទប្រុស
អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៣០៧ ផ្លូវបេតុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ មុខរបរ គ្មាន (មិនមានប្រេីប្រាស់សារធាតុញៀនទេ)។
ជនរងគ្រោះ ឈ្មោះ ល័ង ជីងលីង(Liang Jingyin). ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិនកាន់លិខិតឆ្លងដែនលេខ EG8271575. មុខរបរ ទេសចរណ៍ ស្នាក់នៅខុន ឈ្មោះផាមីល័យ ផ្លូវ៣៥១ ភូមិ៨ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
វត្ថុតាង ទូរស័ព្ទដៃ០១គ្រឿងម៉ាក អាយហ្វូនអុិចម៉ែត (IPhone X max) ពណ៌ខ្មៅ លេខ០៨៧៥៧៤៥៤៥ ។
មធ្យោបាយ ម៉ូតូ០១គ្រឿងម៉ាកnex. ពណ៌ទឹកប្រាក់ ពាក់
ស្លាកលេខ1AE4392. លេខតួ+លេខម៉ាសុីន351210 ។
បច្ចុប្បន្នជនសង្ស័យរួមនិងម៉ូតូ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមបចាក់ការបន្តតាមផ្លូវច្បាប់។ ចំពោះវត្ថុតាងទូរស័ព្ទដៃប្រគល់ជូនជនរងគ្រោះវិញផងដែរ ៕ សរស្មី