ខេត្តសៀមរាប៖ ពិធីបិទធម្មយាត្រាលើកទី២ក្នុងដែនដីទាំង៥នៃតំបន់ទន្លេមេគង្គ ថៃ កម្ពុជា ឡាវ វៀតណាម និងមីយ៉ាន់ម៉ា ដែលប្រើពេលអស់១៨ថ្ងៃបានប្រារព្ធឡើងនៅក្រុងសៀមរាបខេត្តសៀមរាបក្រោមវត្ត សម្តេចព្រះអគ្គមហាព្រះសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស និងឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងការពារ សម្តេច ពិជ័យសេនា ទៀ បាញ់ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ឡើងកក្រើកពេញដែនដីអង្គរវត្តដោយមានមហាជននិងពុទ្ធបរិស័ទរាប់រយនាក់ដង្ហែចូលរួមធ្វើបុណ្យ។
ព្រឹត្តិការណ៍ធម្មយាត្រាព្រះពុទ្ធសាសនាដ៏ធំមួយបានរៀបចំឡើងលើកទី២នេះដោយធ្វើការបង្ហែឆ្លងប្រទេសទាំង៥នៃដងទន្លេមេគង្គ មាន ថៃ កម្ពុជា ឡាវ វៀតណាម និងមីយ៉ាន់ម៉ា រួមគ្នាដល់ថ្ងៃបញ្ចប់នៃការដង្ហែរមកដល់ទឹកដីអង្គរហើយមានការ ដើមពោធិ៍តំណាងនៃការត្រាស់ដឹងរបស់ព្រះពុទ្ធ ក្នុងវត្តទេពពោធិវង្ស យកពីប្រទេសឥណ្ឌា, រាប់បាត្រព្រះសង្ឃជាង៣០០អង្គនៅទីក្ខារៈបូជាព្រះចេកព្រះចម មុខព្រះរាជដំណាក់ព្រះមហាក្សត, ពិធីប្រកាសបិទនៅសណ្ឋាគារសូហ្វីតែលអង្គរ និងចុងក្រោយមកដល់មុខអង្គវត្ត(អង្គតូច)ធ្វើពិធីឧទ្ទិសដល់អតីតព្រះមហាក្សត្រខ្មែរនៃអាណាចក្រអង្គរ ហើយថែមទាំងថ្វាយទីទៀនដល់បណ្តាសម្តេចសង្ឃ និង ព្រះសង្ឃ ទាំង៥ប្រទេស។
លោក ស៊ុផាឆៃ វីរៈភុជុង អគ្គលេខាធិការវិទ្យាស្ថានពោធិខាយ៉ាងវិឆាឡាយ៉ា៩៨០ និងអគ្គនាយស្ថានីយទូរទស្សន៍លេខ៥ បានថ្លែងនៅសណ្ឋាគារសូហ្វីតែលក្នុងពិធីប្រកាសបិទឱ្យដឹងថា “ខ្ញុំព្រះករុណាខ្ញុំបាទតាងនាមឱ្យស្ថាប័នពោធិខាយាវិឆាល័យជំរុំពោធិខាយាមូលនិធិវីរៈភុជង្គមុននឹងធ្វើការប្រគេននិងជម្រាបជូននូវរបាយការណ៍ដែលទាក់ទងនឹងភាពជោគជ័យក្នុងធម្មយាត្រាលើកទី២ ក្នុងដែនដីទាំង៥ នៃតំបន់ទន្លេមេគង្គដើម្បីបានជ្រាបនោះខ្ញុំព្រះករុណាខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាជ្រៅដល់រាជរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតអនុញ្ញាតឱ្យបានរៀបចំពិធីបួងសួងនៅលើទឹកដីនៃប្រាសាទអង្គរដ៏បវរ ដែលជាទឹកដីដ៏ស័ត្តសិទ្ធដែលមានប្រវត្តិរីកចម្រើនរុងរឿងក្នុងវិស័យអរិយធម៌ព្រះពុទ្ធសាសនា។ ដែនដីទាំង ៥នៃតំបន់ទន្លេមេគង្គកើតឡើងដោយចេតនានិងគោលបំណង ដ៏បរិសុទ្ធដើម្បីសហការរួមសាមគ្គីផ្លាស់ប្តូរបទពិសោធន៍រវាងគ្នានិងគ្នា ស្វែងយល់ពុទ្ធវប្បធម៌ប្រពៃណ៌នៃពុទ្ធសាសនិកតាមតំបន់ទន្លេមេគង្គក្នុងគោលបំណងឱ្យពុទ្ធសាសនិកនាំយកពុទ្ធឱវាទមេរៀនរបស់អង្គព្រះសមាសព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់មកប្រតិបត្តិគ្រប់ពេលវេលា”។
ជាអ្នកផ្តួចផ្តើមព្រឹត្តិការណ៍នេះលោកបាននិយាយថា ពេលនេះកម្មវិធីយើងបានចប់សម្រេចជោគជ័យ ហើយចាត់ទុកថាជាទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតដែលត្រូវបានកត់សម្រាប់ពុទ្ធសាសនិកហើយក៏ជាការរឹតបន្តឹងចំណងសម្ព័ន្ធភាពនៃសាសនិកក្នុងអនុតំបន់ទន្លេមេគង្គឱ្យកាន់តែស្អិតរមួតខ្លាំងឡើងថែមទៀត។ ការធ្វើដំណើរធម្មយាត្រា សរុបចម្ងាយប្រហែល២៤០០ គីឡាម៉ែត្រ ចំណាយពេលអស់ ១៨ ថ្ងៃនៅក្នុងប្រទេសទាំង ៥ មានដូចជា៖ ថៃ, ភូមា, វៀតណាម, ឡាវ និងកម្ពុជា។ យើងបានចាប់ផ្តើមចេញដំណើរពីវត្តព្រះធាតុជាដៅ ស្រុកឈៀងសែន ខេត្តឈៀងរ៉ាយ ប្រទេសថៃ ហើយយើងមកបិទបញ្ចប់កម្មវិធីនៅលើទឹកដីអង្គរវត្តដ៏បវរនាក្រុងសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា។ គណៈធម្មយាត្រាដែលបានចូលរួមធ្វើដំណើរជាមួយគ្នារហូតមកនោះ មានព្រះសង្ឃ ឧបាសក, ឧបាសិកា និងអ្នកសារព័ត៌មាន ទាំង ៥ ប្រទេស សរុបទាំងអស់ចំនួន ១២០ អង្គ/នាក់ និងចូលរួមដាំដើមព្រះសិរីមហាពោធិ៍ចំនួន ១៦ ដើម។ ប្រវត្តិចាប់ផ្តើមនៃធម្មយាត្រា ក្នុងដែនដីទាំង៥ នៃតំបន់ទន្លេមេគង្គនេះមានចំណុចចាប់ផ្តើមដំបូងនៅដែនដីពុទ្ធភូមិជាទឹកដីកំណើតព្រះពុទ្ធសាសនារួចបន្តមកកាន់តំបន់ទន្លេមេគង្គដែនដីសុវណ្ណភូមិ។
លោក ស៊ុផាឆៃ វីរៈភុជុង បានបញ្ជាក់ទៀតថា កម្មវិធីនេះផ្តួចផ្តើមដំបូងដោយអតីតព្រះអគ្គមហាសង្ឃរាជ ព្រះមហាផង់សៈម៉ាឡើកប្រធានមជ្ឈមណ្ឌលស្តាប័នសម្ព័ន្ធព្រះពុទ្ធសាសនានៃប្រទេសឡាវព្រះអង្គបានបង្ហាញនូវគោលដៅចុងក្រោយក្នុងខណៈដែលកំពុងតែមានអាពាធធ្ងន់ធ្ងរមុននឹងសុគតក្នុងព្រះជន្ម១០០ព្រះវស្សាគឺ ឱ្យបន្តដំណើរការនូវមាគ៌ាព្រះពុទ្ធសាសនាក្នុងដែនដីសុវណ្ណភូមិ។ កម្មវិធីនេះគឺជាប្រវត្តិសាស្ត្រដ៏យូរអង្វែងតទៅមុខទៀត ស្ថាប័នពោធិខាយាវិឆាល័យជំរុំពោធិខាយាមូលនិធិវីរៈភុជង្គបានទទួលយកពាក្យណែនាំនិងផ្សព្វផ្សាយបន្តក្លាយជាធម្មយាត្រាលើកទី១ក្នុងដែនដីទាំង៥តាមគន្លងព្រះអរិយសង្ឃក្នុងតំបន់ទន្លេមេគង្គនិងធម្មយាត្រាលើកទី២ក្នុងដែនដីទាំង៥នៃតំបន់ទន្លេមេគង្គដែលជាការសហការបំពេញការងាររវាងស្ថាប័នផ្សេងៗក្នុងប្រទេសទាំង៥ក៏ដូចជាការរួបរួមញ្ញាតិព្រះធម៌តាមតំបន់ទន្លេមេគង្គឱ្យមកបំពេញបុណ្យកុសលសន្សំបារមីជាមួយគ្នាដើម្បីបញ្ជាក់ពីទឹកចិត្តជ្រះថ្លានាំយកមេរៀនរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់មកប្រើប្រាស់សម្រាប់ដំណើរជីវិតយើងទាំងអស់គ្នាដើមឱ្យកើតនូវភាពត្រជាក់ស្ងប់តាមរយៈសុខសន្តិភាពទូទាំងដែនដី៕ វឌ្ឍនា