ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកឈើពាក់ស្លាកលេខ ខ.ម. បើបុកម៉ូតូបណ្តាលឲ្យរងរបួស២នាក់នៅស្រុកសូនិគម

ចែករំលែក៖

ខេត្តសៀមរាប៖ មនុស្ស​ចំនួន​០២​នាក់​ បាន​រងរបួស​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាច​ណ៍ ​ដែល​បង្កឡើង​ដោយ​រថយន្ត​ម៉ាករីវូដឹកឈើ​បើក​បុក​ម៉ូតូ​ នៅចំណុចផ្លូវបំបែក​ជា​បួន​ក្នុងភូមិ​ស្ទឹង​ ឃុំ​សំរោង​ ស្រុក​សូទ្រនិគម​ខេត្តសៀមរាប​ កាលពី​ព្រឹក​ថ្ងៃពុធទី​៣០​ ខែតុលា​ ឆ្នាំ​២០១៩​។​

កម្លាំង​សមត្ថកិច្ច​បានឲ្យដឹង​ថា ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កដោយ​រថយន្ត​ម៉ា​ករី​វូ​ ពណ៌ត្រីអ៊ី ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​០៦.២.៦៨៤១​ ដឹកឈើប្រភេទធ្នង់បាន ​បើក​បុក​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​សៀមរាប​ ១T១៨៥២ បណ្ដាលឲ្យរបួសមនុស្ស០២នាក់របួសធ្ងន់​ និង​ស្រាល ​។​

​ជនរងគ្រោះ​១​ឈ្មោះ ជឿ ជី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទីលំនៅ​ ភូមិ​ថ្នល់​ត្រង់ ឃុំ​ពពេល ស្រុក​សូទ្រនិគម​(​ជា​អ្នក​បើ​បរ​ម៉ូតូ​)​របួសធ្ងន់​។​ ២​ ឈ្មោះទូចលេន ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ទីលំនៅ​ ភូមិ​ស្ទឹង​ ឃុំ​សំរោង​ ស្រុក​សូទ្រនិគម​ជា​អ្នករួមដំណើរ​ជាមួយ​ម៉ូតូ​(​របួសស្រាល​)​។​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ឯកជន ​ឈ្មោះ ​ស៊ឹង ​រិទ្ធី​រ៉េត ​។​

ចំណែកម៉ូតូ និងរថយន្តរួមនឹងឈើសមត្ថកិច្ច​យកទៅ​រក្សាទុក​នូវកន្លែង​អធិការនគរបាល​ស្រុក​សូទ្រនិគម​។​ កម្លាំងសមត្ថកិច្ចបានបញ្ជាក់ថា​តៃកុង​រថយន្ត​ដឹកឈើ​ខាងលើ​បាន​រត់គេចខ្លួន​បាត់ស្រមោល ក្រោយពី​កើតហេតុ តែ​បាន​បន្សល់ទុក​រថយន្ត​ និង​ឈើ ​៕ប៊ុនរិទ្ធី


ចែករំលែក៖