ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនបរទេសម្នាក់ដេកស្លាប់ក្នុងផ្ទះជាន់ទី២នៅខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិអាមេរិកម្នាក់ ដេកស្លាប់ក្នុងផ្ទះជាន់ទី២ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះមកត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង៣រសៀល ថ្ងៃទី៣០ ខែតុលា ​ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ១១៨ កែងផ្លូវលេខ១៥ ត្រង់ចំណុចផ្ទះជាន់ទី២ ស្ថិតនៅក្នុងភូមិ៦ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ EDWARDS BRADFORD BOWMAN ជនជាតិអាមេរិកកាំង (UNITED STATES OF AMERICA) អាយុ៦៥ឆ្នាំ មុខរបរ ទេសចរណ៍ ស្នាក់នៅទីតាំងផ្ទះកើតហេតុ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គឺអ្នកជិតខាងគាត់ បានសង្ស័យថា ជនរងគ្រោះមានបញ្ហា ក៏តេទូរស័ព្ទទៅរាយការណ៍ ប្រាប់សមត្ថកិច្ច ប៉ុស្តិ៍ផ្សារចាស់ ហើយពេលនោះ សមត្ថកិច្ចក៏នាំកម្លាំង ចុះទៅដល់ទីតាំងកើតហេតុ ឡើងទៅបើកទ្វារផ្ទះរបស់ជនរងគ្រោះ ស្រាប់តែប្រទះឃើញសពដេកផ្កាប់មុខ ស្លាប់បាត់ទៅហើយ ដោយមិនបានស្លៀកខោអាវនោះទេ ពេលនោះសមត្ថកិច្ច បានទាក់ទងសមត្ថកិច្ចជំនាញរបស់ស្នង ការរាជធានីភ្នំពេញ មកធ្វើកោសល្យវិច័យ សន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ដោយសារជំងឺគាំងបេះដូង មូលហេតុគឺបណ្ដាលមកពីគាត់លេបថ្នាំច្រើនមុខពេក។

បន្ទាប់ពីកើតហេតុ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ នៅវត្តទឹកថ្លារង់ចាំទំនាក់ទំនងទៅឲ្យខាងក្រុមគ្រួសារ សាច់ញាតិមកទទួលយកទៅធ្វើបុណ្យ ៕ ជ្រោយពេជ្រ


ចែករំលែក៖