ព័ត៌មានទាន់ហេតុការណ៍៖

អំណោយសម្ដេចក្រឡាហោម ស ខេង ត្រូវបានយកចែកជូនដល់កងទ័ពនៅភ្នំវាលចាប

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោក ខាន់ ម៉ាណេ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងលោកស្រី លោកឧកញ៉ា លោក លោកស្រី ដែលជាសប្បុរសជន នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលដល់កងកម្លាំងយោធាដែលកំពុងហ្វឹកហ្វឺនបាញ់គ្រាប់ពិត នៅទីលានបាញ់គ្រាប់ពិតមរតកតេជោ សែន ភ្នំវាលចាប ដែលស្ថិតក្នុងភូមិកណ្ដាលស្ទឹង ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

លោកបានថ្លែងថាដើម្បីចូលរួមលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងធ្វើការហ្វឹកហ្វឺនបាញ់គ្រាប់ពិតដើម្បីពង្រឹងសមត្ថភាពក្នុងការថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាផ្សារភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខឲ្យស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោគឺ(ការពារជាតិដើម្បីអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាដើម្បីការពារជាតិ) ។

នាក្នុងឱកាសនោះ លោន បានពាំនាំនូវអំណោយសម្ដេចក្រឡាហោម ស ខេង និងសប្បុរសជនរាជធានីភ្នំពេញ សប្បុរសជននៅខេត្តបាត់ដំបង ជាអង្ករ គ្រឿងបរិភោគ គ្រឿងឧបភោគ គ្រឿងបរិភោគ និងថវិកាចែកជូនដល់កងកម្លាំងដែលកំពុងឈរជើងហ្វឹកហ្វឺននៅទីលានចំនួន ៤៧៨ នាក់ក្នុងម្នាក់ៗទទួលបានថវិកា ៥ ម៉ឺនរៀល និងឃីតមួយកញ្ចប់ធំផងដែរ ។

លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សម្ដេចក្រឡាហោម ស ខេងឯកឧត្តម ខាន់ ម៉ាណេរ លោកឧកញ៉ា លោក លោកស្រី និងសប្បុរសជនទាំងអស់ ដែលបានអញ្ជើញចុះមកសាកសួរសុខទុក្ខក៏ដូចជាបានពាំនាំយកអំណោយមកចែកជូនដល់កម្លាំងកងទ័ពទិសយោធភូមិភាគទី៥ ដែលកំពុងធ្វើការហ្វឹកហ្វឺនបាញ់គ្រាប់ពិត នៅទីលានមរតកតេជោ សែន ។

លោកក៏បានបញ្ជាក់ថានេះជាឆ្នាំទី៤ ហើយ ក្នុងការហ្វឹកហ្វឺនពិតបាញ់គ្រាប់ពិត ដើម្បីពង្រឹងសមត្ថភាពដល់យោធិនក្នុងទិសយោធភូមិភាគទី៥ ។ ហើយជារៀងរាល់ឆ្នាំ ឯកឧត្តម ខាន់ ម៉ាណេរ តែងតែយកចិត្តទុកដាក់នាំយកអំណោយ មកចែកជូនដល់ដៃកងកម្លាំងយោធាដែលកំពុងធ្វើហ្វឹកហ្វឺននៅទីលានមរតកតេជោ សែន ភ្នំវាលចាប៕

ដោយ៖ សហការី


ចែករំលែក៖