ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រៀមរួចជាស្រេចទប់ស្កាត់ការប៉ុនប៉ងណាមួយដោយក្រុមក្បត់ជាតិ សម រង្ស៊ី

ចែករំលែក៖

ភ្នំពេញ៖កម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អះអាងថា ស្មោះត្រង់ និងការពារជានិច្ចចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស ត្រៀមរួចជាស្រេច ដើម្បីទប់ស្កាត់ការប៉ុនប៉ងណាមួយដោយក្រុមក្បត់ជាតិ សម រង្ស៊ី ។

នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា នេះ កម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ព្រំ ចាន់ណា បានចូលរួមប្រជុំជួរនិងហ្វឹកហាត់ដេីម្បីត្រៀមការពារពិធីបុណ្យឯករាជ្យ អុំទូក អកអំបុក បណ្តែតប្រទីប និង សំពះព្រះខែ ។

ហ្វេសប៊ុកផេកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញផ្សាយថា “ជាពិសេសទប់ស្កាត់អោយបានដាច់ខាតនៅការប៉ុនប៉ងណាមួយដោយក្រុមក្បត់ជាតិដែលចង់ធ្វេីរដ្ឋប្រហារផ្តួលរលំរដ្ឋាភិបាលស្របច្បាប់”៕ ចេស្ដា


ចែករំលែក៖