ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលវរៈការពារព្រំដែនគោក 303 មួយរូបត្រូវរថយន្តយោធាមកបណ្ដាលឱ្យបាត់បង់ជីវិត ខណៈមេឃកំពុងភ្លៀងខ្លាំង

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នគរបាលម្នាក់ បម្រើការងារនៅវរៈកាពារព្រំដែនគោកលេខ៣០៣ ត្រូវរថយន្តមួយគ្រឿងរបស់យោធាស្រុកអូររាំង បើកបុកយ៉ាងពេញទំហឹងបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈមេឃកំពុងមានភ្លៀងធ្លាក់យ៉ាងខ្លាំងផងនោះ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង 17 និង 25នាទី ថ្ងៃទី 2 ខែវិច្ឆិកា ឆ្នាំ 2019 នៅចំណុច ផ្លូវជាតិលេ76 ក្នុងចន្លោះគីឡូម៉ែត្រលេង 129 និងលេខ130 ក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ប្រភពព័ត៌មានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងរវាងរថយន្ត និងម៉ូតូបើកបរបញ្ច្រាសទិសដៅគ្នា។

ប្រភពបន្តថា មូលហេតុ បណ្តាលមកពីមានភ្លៀងធ្លាក់ខ្លាំងពេក ហើយរថយន្តបើកបរក្នុងល្បឿនយ៉ាងលឿន មើលផ្លូវមិនឃើញ គ្មានការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកម៉ូតូមកពីមុខ នៅខាងឆ្វេងដៃពេញទំហឹងតែម្តង ។

បន្ទាប់ពីកើតហេតុភ្លាមៗ អ្នកបើកបររថយន្តបង្កហេតុ បានចុះរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តមួយគ្រឿងម៉ាក់ AVALON ពាក់ស្លាកលេខភ្នំពេញ ២G ៧១៤០ ពណ៌ទឹកមាស ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបាននិយាយថា ជនរងគ្រោះឈ្មោះ ស៊ីម ភូរិត ភេទប្រុស អាយុ៥១ឆ្នាំជនជាតិខ្មែរ មុខរបរនគរបាលវរៈ៣០៣ ការពារព្រំដែនគោក មានទីលំនៅភូមិត្រពាំងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ហើយស្នាក់នៅក្នុងទីបញ្ជាការវរៈ៣០៣។ ជនរងគ្រោះបានធ្វើដំណើរតាមម៉ូតូមួយគ្រឿងវ៉េវ ពណ៌ស អត់ពាក់ស្លាកលេខ និងមានកញ្ចក់មានមួកការពារសុវត្ថិភាពផងដែរ។

នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញលិខិតផ្ទេរសិទ្ធិវរៈសេនីយ៍ត្រីប៊ុន វ៉ាង ជាមេបញ្ជាការស្តីទីនៃមូលដ្ឋានកងទ័ពស្រុកអូរាំងក្នុងរថយន្តបង្ក ។

រាល់ឯកសារនិងអត្តសញ្ញាណទាំងនេះសមត្ថកិច្ចបានសន្និដ្ឋានជំហ៊ានដំបូងថា ជនបង្កជាយោធានៃ មូលដ្ឋានកងទ័ពស្រុកអូររាំង។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជីវ័ន្ត


ចែករំលែក៖