ភ្នំពេញៈ នៅព្រឹកថ្ងៃអង្គារ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញកដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់ប្រទេសកម្ពុជាវិញហើយ ដោយសុវត្ថិភាពបន្ទាប់ពីសម្ដេចបានអញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងបាងកកប្រទេសថៃរយៈពេល៣ថ្ងៃកន្លងមកនេះ។
ជាលទ្ធផលនៃព្រឹត្តិការណ៍នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនេះ បានផ្តល់ឱកាសអោយប្រទេសសមាជិកអាស៊ានទាំងអស់បានពិភាក្សាដោះស្រាយបញ្ហាសំខាន់ៗរួមគ្នា ដើម្បីរកផលប្រយោជន៍រួមសម្រាប់សហគមអាស៊ានទាំងមូល និងសម្រាប់ពិភពលោកផងដែរ ជាពិសេសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូអាស៊ានជាច្រើនទៀត ក្នុងការរកដំណោះស្រាយ និងវិធានការនានា ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសយើងទាំងអស់ទទួលបាននូវការអភិវឌ្ឍ ស្ថិរភាព សន្តិភាព វិបុលភាព ប្រកបដោយចីរភាព៕