ភ្នំពេញៈ កាលពីថ្ងៃទី 6 ខែវិច្ឆិកា ឆ្នាំ 2019 រដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតលេខ ១០០/១៩ សជណ.ច ស្ដីពីការបញ្ចៀសចរាចរណ៍ក្នុងអំឡុងពេលប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ។
លិខិតបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មទាំងអស់អោយបានជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ នឹងរៀបចំប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ដែលហ្នឹងការប្រព្រឹត្តទៅនៅថ្ងៃទី 9 ខែវិច្ឆិកាឆ្ 2019 ។
លិខិតបានបន្តថា ដើម្បីឲ្យទិវាបុណ្យនេះប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ពិសេសកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ និងបញ្ចៀសចរាចរណ៍ចាប់ពីច្រាំងទន្លេសាប តាមបណ្ដោយផ្លូវលេខ 178 មហាវិថីព្រះនរោត្តម ផ្លូវលេខ 214 ផ្លូវលេខ51 ផ្លូវលេខ 294 មហាវិថីសម្ដេចសុធារស នាគបាញ់ទឹក រង្វង់មូលសម្ដេចសង្ឃជួនណាត តីរវិថីព្រះស៊ីសុវត្ថិ ប្រហូតដល់ផ្លូវលេខ 178 ចាប់ពីវេលាម៉ោង 6:00 ព្រឹក រហូតដល់ការប្រារព្ធទិវាបុណ្យត្រូវបានបញ្ច។
សូមអានខ្លឹមសារទាំងស្រុងលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញដូចមានជាប់ជូននៅខាងក្រោមៈ