ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ជនសង្ស័យ៥នាក់ពីបទបង្ខាំងមនុស្សខុសច្បាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ជនសង្ស័យប្រុស ស្រីចំនួន៥នាក់ ក្នុងនោះ មានជនជាតិ​វៀ​តណាមម្នាក់ ត្រូវបានកម្លាំងកងរាជ​អា​វុធហ​ត្ថ​ខេត្តស្វាយរៀង សហការជាមួយអា​វុ​ធហ​ត្ថខេត្តព្រៃវែង ឃាត់ខ្លួនតាមពា​ក្យ​បណ្តឹងរបស់​ម្តាយជនរ​ងគ្រោះ ដែលជាជនជាតិ​វៀ​តណាម ដោយមានជនស​ង្ស័​យមិ​នស្គាល់​អត្ត​សញ្ញាណ (បានចាប់កូន​ស្រីរ​បស់​ខ្លួចរួចទូរស័ព្ទទៅជំ​រិតទាប្រាក់) ហើយជនសង្ស័យរួម​និងវត្ថុតាង ត្រូវបានសមត្ថកិច្ច​ធ្វើ​ការប​ញ្ជូន ទៅសាលាដំបូងខេត្តស្វាយ​រៀង ដើម្បីចាត់ការបន្ត​នា​រសៀល​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ​ ។

ជនសង្ស័យដែលសមដែលសមត្ថកិច្ចយើងឃាត់ខ្លួនទាំង៥នាក់មានឈ្មោះទី១ ហួច សៅ ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជា​តិខ្មែរ មុខរបររ​ត់តាក់ស៊ី មានទីលំនៅភូមិ លេខ១ សង្កាត់​លេខ៥ ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ ។ ​ ទី២.មានឈ្មោះ ហួរ តាម ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មានមុខ​រប​រជាងសំ​ណង់ មានទីលំនៅភូមិ បាវិត សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀ​ង ។ ទី៣.មានឈ្មោះ ផាម ប៊ិនញឺ ភេទស្រី អាយុ ៤០ឆ្នាំជនជាតិវៀ​តណា​ម មុខរបរចុងភៅ មានទីលំនៅ​ក្រុម​១ ទីប្រ​ជុំជន​កឹងយួក ស្រុក កឹងយួក ខេត្តឡុងអាន ប្រទេសវៀតណា​ម​ ។ ទី៤.មានឈ្មោះ ស៊ាង បញ្ញា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជា​តិខ្មែ​រ មុខរ​បរបុ​គ្គលិ​កកាស៊ីណូ មានទីលំនៅភូមិ អូឈើនាល ឃុំ ​កំពង់​ត្រាច ស្រុក កំពង់ត្រាច ខេត្ត កំពត ។ ទី៥.ឈ្មោះ រ័ត្ន សុខ ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅបច្ចុ​ប្ប​ន្នភូ​មិ បាវិតកណ្តាល​ សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង ។

ចំណែកជនរងគ្រោះមាន: ទី១ ឈ្មោះ យ៉ ធីញឹង ភេទស្រី អាយុ ៤៤ឆ្នាំ ជនជា​តិវៀ​ត​ណាម មានទី​លំនៅ​ភូមិ ហុងភូ ឃុំ ហុងណាំ ស្រុក កេសាត់ ខេត្តសុខត្រាំង ប្រទេសវៀត​ណាម​ ។ ទី២.ង្វៀន ទឹងខាន់ ភេទប្រុស អាយុ ៣៤​ឆ្នាំ ជនជា​តិវៀត​ណាម មានទីលំនៅ សង្កាត់១ ខណ្ឌទី៥ ក្រុង ហូជីមិញ ប្រទេសវៀត​ណាម​ ។ ទី៣.ឈ្មោះ ហ្វៀន យូមិនគ្រឿង ភេទប្រុស​ អា​យុ ៣៧ឆ្នាំ ជនជា​តិវៀ​តណាម មុខរប​រជាងឈើ មានទីលំនៅសង្កា​ត់​១១ ខណ្ឌ១១ ក្រុងហូ​ជីមិ​ញ ប្រទេសវៀតណាម​ ។ ​ ទី៤.ឈ្មោះ វូ ហ្វាងយ៉ុង ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិវៀត​ណាម​ មុខរបរអា​ជីវករ មានទីលំនៅស​ង្កា​ត់ទី​៥ ខណ្ឌ១០ ក្រុង ហូជីមិញ ប្រទេសវៀតណា​ម ។ ​ ទី៥.ឈ្មោះ ត្រឹង មិញវ៉ាង ភេទប្រុស អាយុ ៤០ឆ្នាំជនជាតិវៀ​តណា​ម​ មុខរបរកម្ម​ក​រ មានទី​លំនៅភូ​មិ អិនប៊ិន ឃុំ អានហឹង ស្រុក ធន់អាង ខេត្តបិនយឿង ប្រទេសវៀតណាម​ ។ ​ទី៦.ឈ្មោះងួន សារី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំ​នៅ​ភូមិ បាវិតក​ណ្តាល សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង ។

លោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុ​ធហ​ត្ថខេ​ត្តស្វា​យរៀ​ង បានមានប្រសា​ស​ន៍ថា៖ ដោយយោងតាមពាក្យបណ្តឹង​រ​បស់​ឈ្មោះ ​ឡេ ធីង៉េ ភេទស្រី ​អាយុ ៦៥ឆ្នាំ ជនជា​តិវៀ​តណាម មានទីលំនៅបច្ចុប្ប​ន្ន​ភូមិហ្គរណយ ឃុំ និនឌៀង ស្រុក ចូវថាន់ ខេត្តតៃនិញ ប្រទេសវៀតណាម បានមកដាក់ពាក្យបណ្ដឹ​ង​ជន​សង្ស័​យ មិនស្គាល់អត្តស​ញ្ញា​ណ បានចាប់កូនស្រីរ​ប​ស់ខ្លួន រួចបានទូរស័ព្ទទៅជំ​រិត​ទាប្រាក់​ពី​គាត់ ។

លោកវរសេនីយ៍ឯកបានបន្តទៀតថា៖ ក្រោយពីទទួលបានពា​ក្យ​បណ្តឹងភ្លា​ម មន្ត្រីនគរបាលយុត្តិ​ធ​ម៌កង​រាជ​អាវុធហ​ត្ថខេ​ត្តស្វាយ​រៀង សុំការអនុញ្ញាត​ពី​លោក​ គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលា​ដំ​បូង​ខេត្តស្វាយរៀង ស្រាវជ្រាវ​ប​ន្តរ​ហូតម​កដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៩និង៤៣នាទី ទើបកម្លាំងជំនាញកង​រា​ជអាវុ​ធហ​ត្ថខេ​ត្តស្វា​យរៀង បានកំណត់មុខសញ្ញា​ជ​នសង្ស័​យ ដែលបានចាប់បង្ខាំង​ម​នុស្ស​នៅផ្ទះ​សំណាក់មួ​យកន្លែ​ងយីហោ​ ស សារឿន នៅខាងកើត​ស្ពា​នអ្នក​លឿង​ ។

លោកបានបញ្ជាក់ទៀតថា៖ ដោយមានអនុញ្ញាតពី​លោ​ក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញា​នៃអ​យ្យកា​រអ​មសាលាដំ​បូង​ខេត្ត​ស្វាយ​រៀង តាម​រយៈ​លេខទូរស័ព្ទ ០៨៨៩២១២២២២ អនុញ្ញាត​ឲ្យម​ន្ត្រីគនរ​បាល​យុត្តិធម៌ កងរាជអាវុធហត្ថខេ​ត្ត​ស្វាយរៀង (ពន្លាតសមត្ថកិច្ចដែនដីតាម​មាត្រា៦​៨ នៃក្រមនីតិវិធី​ក្រម​ព្រ​ហ្មទ​ណ្ឌ) សហការជាមួយកម្លាំង​ក​ងរាជ​អាវុ​ធហ​ត្ថខេ​ត្តព្រៃ​វែង និងក្រោមបញ្ជាផ្ទាល់ពីលោ​ក​ឧត្តម​សេនី​យ៍​ត្រី សែ វុទ្ធី មេបញ្ជាការក​ងរាជ​អាវុ​ធហត្ថ​ខេត្ត​ស្វាយ​រៀង ដឹកនាំដោយលោកវរ​សេ​នីយ៍ឯ​ក ស្រី វុត្ថា មេបញ្ជាការរងកងរាជអា​វុ​ធហត្ថ​ខេត្ត​ស្វាយរៀង យកកម្លាំងអាវុធហ​ត្ថ​ខេត្ត​ស្វាយរៀង ចំនួន​១០នាក់ សហការជាមួយកម្លាំង​អា​វុធ​ហត្ថ​ខេត្ត​ព្រៃវែង ហើយនៅវេលាម៉ោង១​១និង៤០នាទីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងបានសហការដឹកនាំដោ​យ​លោក​ឧត្តមសេ​នី​យ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជ​អា​វុធហ​ត្ថខេ​ត្តព្រៃ​វែង​ ។ ជាលទ្ធផលសមត្ថកិ​ច្ច​យើង បានឆែ​កឆេរ​នៅផ្ទះ​យីហោ ស សារឿន នោះរកឃើញមនុស្ស​ចំនួ​ន១១នាក់ ប្រុស៨នាក់ ស្រី៣នាក់ ហើយកម្លាំងជំនាញកង​រា​ជអាវុ​ធ​ហត្ថខេ​ត្តព្រៃវែង បាននាំខ្លួនមនុស្ស​ទាំងអស់ ទៅទីបញ្ជាការដ្ឋានក​ង​រាជ​អាវុ​ធហ​ត្ថខេត្តព្រៃវែង ដើម្បីសា​ក​សួរ ។

ក្រោយពីបញ្ចប់ការសា​ក​សួរ មន្ត្រីនគរបាលយុ​ត្តិធ​ម៌កង​រាជអា​វុធ​ហ​ត្ថខេត្តព្រៃវែង ប្រគល់មនុស្ស​ទាំង១១​នាក់ ឲ្យទៅកងរាជអាវុធហត្ថខេ​ត្ត​ស្វាយ​រៀង ដើម្បីកសាងសំណុំ​រឿ​ងចាត់​ការតា​មនីតិ​វិ​ធីច្បាប់​ ។

បច្ចុប្បន្នជនសង្ស័យចំ​នួ​ន៥នាក់ និងវ​ត្ថុតា​ងអាវុ​ធខ្លីមួ​យដើម (កាំភ្លើ​ងបា​ញ់ខ្យ​ល់) និងរថយន្តកាម​រីឆ្លា​មមួ​យគ្រឿង កសាងសំណុំរឿ​ង​បញ្ជូនទៅកាន់តុលាការ រីឯជ​នរង​គ្រោះ ក៏បញ្ជូនទៅតុលាការ ដើម្បីសា​កសួរ​ផ​ងដែរ ៕ យឹម សុថាន


ចែករំលែក៖