ព័ត៌មានទាន់ហេតុការណ៍៖

ឡើងដើមអំពិលដើម្បីបេះផ្លែលក់ រអិលជើងរបូតដៃធ្លាក់មកដីបាក់កស្លាប់យ៉ាងអាណោចអាធ័ម នៅស្រុកសាមគ្គីមានជ័យ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានបាក់កសស្លាប់ភ្លាមៗ បន្ទាប់ពីធ្លាក់ពីលើដើមអំពិល ក្នុងពេលដែលកំពុងឡើងបេះផ្លែយកទៅលក់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្វាយពក ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលធ្លាក់ពីលើដើមអំពិលនេះ មានឈ្មោះ វឿន ចំរើន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឡើងដើមអម្ពិល ដើម្បីបេះផ្លែយកទៅលក់ ។ក្នុងពេលឡើងដល់ចុងដើមអំពិលនោះ ក៏រអិលជើង ធ្លាក់ជនរងគ្រោះដល់ដី បណ្តាលឲ្យបាក់កស្លាប់ភ្លាមតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ មើលសាកសព ដើម្បីធ្វើកោសល្យវិច័យហើយបានបញ្ជាក់ថា ជនរងគ្រោះបានធ្លាក់ពីលើដើមអម្ពិល បាក់កស្លាប់ពិតប្រាកដមែន ។ បន្ទាប់មក សមត្ថកិច្ចក៏បានប្រគល់សពជនរងគ្រោះ ទៅឲ្យក្រុមគ្រួសារយកទៅធ្វើពិធីបុណ្យ ៕ ចន្ថា


ចែករំលែក៖