ព័ត៌មានទាន់ហេតុការណ៍៖

ទាំងពលរដ្ធ ទាំងភ្ញៀវជាតិ និងអន្តរជាតិផ្ទុះការិះគន់កាន់តែខ្លាំងទៅលើប្រធានមន្ទីរសាធារណការខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ ចាប់តាំងពី លោកគី វីរិន្ទ ទទួលបានតំណែង ជាប្រធានមន្ទីរសាធារណការខេត្តសៀមរាប ជំនួសលោក គឹម ប៉ុណ្ណា រួចមកគឺលោក គី វីរិន្ទ រហូតមកដល់ពេលនេះមានបណ្ដាញសារព័ត៌មានបានផ្សាយថា ប្រជាពលរដ្ឋ នៅមិនទាន់ឃើញ សកម្មភាព លោកគី វីរិន្ទ ចេញមុខ ធ្វើផ្លូវ ជួសជុលផ្លូវ នៅឡើយទេហេតុនេះហើយ ទើបកន្លងមកមានសេចក្ដីអំពាវនាវ ឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដកលោក គី វីរិន្ទ ចេញពីតំណែងប្រធានមន្ទីរសាធារណការ ខេត្តសៀមរាប វិញជាបន្ទាន់ កុំទុកលោក គី វីរិន្ទ លំអរខេត្តសៀមរាប ឥតប្រយោជន៍តទៅទៀត ។

ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប បានលើកឡើងថា ផ្លូវជាច្រើនខ្សែនៅ ក្នុងក្រុងសៀមរាប និងតាមបណ្ដាស្រុក មួយចំនួនដែលខូចស្ទើរអស់ទៅហើយនោះ មិនទាន់ឃើញលោក គី វីរិន្ទ គិតគូរជួសជុលឡើងវិញនៅឡើយទេ ប្រការនេះហើយដែលបានបង្ហាញយ៉ាងច្បាស់ថា លោក គី វីរិន្ទ ជាមន្ត្រីអសមត្ថភាព ។

ប្រជាពលរដ្ធក្នុងក្រុងសៀមរាបស្នើសុំដល់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាល គួរពិនិត្យឡើងវិញភាពអសកម្ម របស់លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ។

លោក គី វីរិន្ទ ធ្លាប់បានប្រាប់អ្នកសារព័ត៌មាន ថារឿងផ្លូវ នៅខេត្តសៀមរាប មិនទាន់ធ្វើនោះ ដោយសារតែ មិនទាន់មានលុយ និងខែភ្លៀង ប៉ុន្តែពេលនេះ មិនមានភ្លៀងនោះទេ ចុះហេតុអ្វី លោកប្រធានមន្ទីរសាធារណការ ខេត្តសៀមរាប មិនធ្វើផ្លូវ???

សូមបញ្ជាក់ថា លោកគី វីរិន្ទ ទទួលបានតំណែង ជាប្រធានមន្ទីរសាធារណការខេត្តសៀមរាប ជំនួសលោក គឹម ប៉ុណ្ណាកាលរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ក្រោមវត្តមានលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ។

នាឱកាសនោះ លោកស៊ុន ចាន់ថុល បានណែនាំឲ្យប្រធានមន្ទីរថ្មី ត្រូវធ្វើខ្លួនជាអ្នកបម្រើរាស្រ្ត មិនត្រូវធ្វើជា ចៅហ្វាយនាយរបស់រាស្ត្រទេ ។ និងបានជំរុញឲ្យប្រធានមន្ទីរថ្មី រៀបចំផែនការការងារ១០០ថ្ងៃ ដើម្បីអនុវត្តន៍ ក៏ដូចជាបង្ហាញស្នាដៃ ការងារក្នុងតំណែង និងភារកិច្ចថ្មីដែលថ្នាក់លើប្រគល់ជូន ។
មុ
នឡើងជា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តសៀមរាប លោក គី វីរិន្ទ ជាប្រធានមន្ទីរសាធារណការ ខេត្តត្បូងឃ្មុំ អតីតប្រធានមន្ទីរសាធារណការ ខេត្តឧត្ដរមានជ័យ និងធ្លាប់ជាអនុប្រធានមន្ទីរសាធារណការ ខេត្តបាត់ដំបង ៕ ប៊ុនរិទ្ធី
.


ចែករំលែក៖