ព័ត៌មានទាន់ហេតុការណ៍៖

យុវជនពីរនាក់ បើកជែងរថយន្តកុងតឺន័រ ប៉ះជាមួយម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យដួលរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ យុវជនពីរនាក់បើកម៉ូតូជែងជាមួយរថយន្តកុងតឺន័រ បានប៉ះជាមួយម៉ូតូមួយទៀត បណ្តាលឲ្យដួលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូមួយគ្រឿងទៀតបើកគេចខ្លួនបាត់ ។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវហាន់ណូយកែងនឹងផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុមានម៉ូតូ១គ្រឿងម៉ាកហុងដា១២៥ពណ៌ខ្មៅពាក់ស្លាកលេខ 1GI-0941 បើកបរដោយបុរសពីរនាក់ ធ្វើដំណើរតាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់កន្លែងកើតហេតុ បានជែងរថយន្តកុងតឺនបានជ្រុលចង្កូតប៉ះជាមួយម៉ូតូមួយគ្រឿងទៀត មិនចាំម៉ាកបណ្តាលឲ្យដួលទៅនឹងថ្នល់ សន្លប់ស្តូកស្តឹងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាក់បានបើកគេចខ្លួនបាត់ ។

បន្ទាប់ពីក្រោយកើតហេតុសម្ថកិច្ចមូលដ្ឋានបានមកដល់ហើយទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរយកម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖