អ្នកទោសក្រុមភេរវកម្ម IS រាប់ពាន់នាក់កំពុងតែជាប់ឃុំនៅក្នុងប្រទេសតួកគីភាគច្រើន ជាជនជាតិនៅតំបន់អឺរ៉ុប។ នៅពេលនេះ តួកគីក៏បានចាប់ផ្តើម បញ្ជូនអ្នកទោស ទៅកាន់ប្រទេសដើមកំណើតរបស់រឿងៗខ្លួន ដើម្បីឲ្យរដ្ឋាភិបាល កាត់ទោសនិង ដាក់គុកជាបន្តទៀត។
កាលពីថ្ងៃទី១១ ខែវិច្ឆិកា តួកគី បានចាប់ផ្តើម បញ្ជូនអ្នកទោស ដែលជាសមាជិករបស់ក្រុមភេរវកម្ម IS ទៅកាន់ប្រទេសកំណើតរបស់រៀងៗខ្លួន ។ អ្នកទោសIS ត្រូវបានឃុំខ្លួននៅក្នុង មន្ទីឃុំឃាំង ស្ថិតនៅជំរុំជនភៀសខ្លួន ក្នុងប្រទេសតួកគី។
សារព័ត៌មាន Anadolu បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការពារជាតិតួកគី លោក Ismail Catakli បានឲ្យដឹងថា តួកគីបានបណ្តេញខ្មាន់កាំភ្លើងក្រុមភេរវកម្ម IS ជនជាតិអាមេរិក និងខ្មាន់កាំភ្លើង ជនជាត់អាល្លឺម៉ង៧រូប នឹងត្រូវបញ្ជូចទៅវិញនៅថ្ងៃទី១៤ ខែវិច្ឆិកា។
កន្លងមកតួកគីបានថ្កោលទោសយ៉ាងខ្លាំងដល់បណ្តាប្រទេស លោកខាងលិច ក្នុងនោះមានអឺរ៉ុប ជាដើម ដែលមិនព្រម ទទួលយកអ្នកទោសភេរវកម្ម មានដើមកំណើតនៅអឺរ៉ុបមកឃុំខ្លួននៅក្នុងប្រទេសរៀងៗខ្លួន។ ការច្រានចោលរបស់អឺរ៉ុប ដោយសារតែអឺរ៉ុបបានដកសញ្ជាតិ ពលរដ្ឋទាំងនោះ។ អង់គ្លេស មាន ភេរវករជាង១០០នាក់ ត្រូវបានរដ្ឋាភិបាល ដកសញ្ជាតិ ។
រដ្ឋាភិបាលតួកគីបានប្រកាសឲ្យដឹងថា មានអ្នកទោស IS ដល់ទៅ១២០១នាក់ ជាប់ឃុំនៅក្នុងប្រទេសតួកគី ក្នុងនោះមាន ខ្មាន់កាំភ្លើង is ២៨៧នាក់ ដែលទាហានតួកគីចាប់បាននៅក្នុប្រទេសស៊ីរី ។ តួកគិធ្លាប់បានព្រមានថា និងដោះលែងអ្នកទោសភេរវកម្មទាំងនោះឲ្យចូលទៅកាន់តំបន់អឺរ៉ុប ប្រសិនបើប្រទេសអ៊ីរ៉ុបមិនទទួលយកអ្នកទោសទៅឃុំខ្លួននៅក្នុងប្រទេសរៀងៗខ្លួន៕