ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចកងរាជអាវុធហត្ថ​ឃាត់ខ្លួនជនសង្ស័យម្នាក់ប្រើអំពើហិង្សា​ក្នុងកំហឹងប្រចណ្ឌ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសសង្ស័យម្នាក់ត្រូវបាន សមត្ថកិច្ចកងរាជអាវុធហត្ថ ស្រុកឃាត់ខ្លួនភ្លាមៗ ខណៈបានប្រើហិង្សាវាយទៅលើ បុរសម្នាក់ទៀតបណ្ដាលឲ្យរង របួសបន្ទាប់ពីភ្លើងប្រចណ្ឌ័ ។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីព្រឹក វេលាម៉ោង១២និង៣០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិមហាសួន ឃំុស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចកងរាជ អាវុធហត្ថស្រុកជនសង្ស័យ មានឈ្មោះ ហាស់ សំណាង ភេទ ប្រុស អាយុ៣២ឆ្នាំ មុខរបរ កសិកររស់នៅភូមិមហាសួន ឃំុស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ចំណែកជនរងគ្រោះមានឈ្មោះ មំុ តាំ អាយុ៣០ ឆ្នាំមុខរបរកសិកររស់នៅ ភូមិកើតហេតុខាងលើ ។

ប្រភពបន្តថាក្រោយពីទទួល សេចក្ដីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន កម្លាំងកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ដឹកនាំដោយលោក កែវ ធី មេបញ្ជាការមូលដ្ឋានស្រុកស្វាយជ្រំ បានចុះមកស្រាវជ្រាវរហូត ឈានទៅរកការឃាត់ខ្លួនបាន មកសាកសួរតែម្ដង ។

ប្រភពបន្តថា មូលហេតុដោយសារជនសង្ស័យ ខឹងប្រច័ណ្ឌនឹងស្រីរបស់ជនរងគ្រោះ ព្រោះលួចស្រឡាញ់យូរហើយ ។

បច្ចប្បន្នជនសង្ស័យសមត្ថកិច្ច កសាងសំណុំរឿងដើម្បីចាត់ការ បន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖