ព័ត៌មានទាន់ហេតុការណ៍៖

កម្មករ​​ប្រព័ន្ធទុយយោទឹកអូម៉ង់ ៦នាក់ ស្លាប់​ ដោយទឹកជំនន់

ចែករំលែក៖

កាលពីថ្ងៃទី​១២ ខែវិច្ឆិកា កម្មករមួយក្រុម ធ្វើការងារលើផ្នែកបណ្ដាញទុយយោទឹក នៅក្រោមដី ទាំងកំពុងមានទឹកជំនន់ បណ្ដាលឲ្យស្លាប់ចំនួន៦នាក់ នៅក្នុងរដ្ឋធានី​ Muscat  ប្រទេស​អូម៉ង់ ។ សារព័ត៌មាន The Times of Oman បានរាយការណ៍ថា ក្រុមអ្នកជួយសង្គ្រោះ បានប្រើប្រាស់ម៉ាស៊ីន​បូមទឹកធំៗ ដើម្បីបូមទឹក ចេញពីក្រោមដី ជម្រៅ១៤ម៉ែត្រ។

អាជ្ញាធរទីក្រុង Muscat  បានឲ្យដឹងថា ភ្លៀងបានបង្អុរមកយ៉ាងខ្លាំង​ចាប់តាំងពីថ្ងៃទី១១ ខែវិច្ឆិកា មកម៉្លេះ ហើយទឹកជំនន់បានហូរបុកចូលទៅលើកន្លែងដែលកម្មករកំពុងជួល​ជុលប្រព័ន្ធទឹកទឹកក្រោមដី។ នៅក្នុងហេតុការណ៍នោះ ក្រុមអ្នកជួយសង្រ្គោះ​ បានព្យាយមជួយសង្រ្គោះជីវិតជនរងគ្រោះទាំងនោះដែរ ប៉ុន្ដែមិនអាចចួលទៅដល់​ ទើបបណ្ដាលឲ្យកម្មករទាំង៦នាក់ខាងលើស្លាប់បែបនេះ។ ក្រោយពេលកើតហេតុ រយៈពេល១២ម៉ោង ទើបគេអាចរកឃើញសាក​សពរបស់ជនរងគ្រោះ។

ទោះជាយ៉ាងណា គេមិនទាន់បានបញ្ជាក់ អំពីមូលហេតុ ដែលក្រុមកម្មករទាំងនោះ ចុះទៅ​ធ្វើការងារ នៅក្នុងប្រព័ន្ធទឹកក្រោមដី ទាំងអាកាសធាតុ មិនអំណោចផល មានភ្លៀងធ្លាក់​មកយ៉ាងខ្លាំង បង្កឲ្យមានទឹកជំនន់ស្ទើរពាសពេញផ្ទៃប្រទេស មិនគិតពីគ្រោះថ្នាក់​បែបនេះទេ។ ប៉ុន្ដែបើតាមសេចក្ដីរាយការណ៍ខ្លះទៀត បានឲ្យដឹងថា កម្មករទាំងនោះ ​បានចុះទៅជួលជុលប្រព័ន្ធទុយោទឹកនៅក្រោមដី ដោយសារវាមានបញ្ហា។

មន្ត្រីទូតឥណ្ឌា ប្រចាំទីក្រុង Muscat  ប្រទេសអូម៉ង់ បានថ្លែង កាលពីថ្ងៃទី១២ ខែវិច្ឆិកា ថា យើងពិតជាមានការសោកសង្រេងខ្លាំងណាស់ ចំពោះឧបទ្ទវហេតុ ដែលបណ្ដាល​ឲ្យកម្មករចំនួន៦នាក់នោះស្លាប់បែបនេះ។ កម្មករទាំងនេះ ត្រូវគេជឿថា ជាជនជាតិឥណ្ឌា។

សហព័ន្ធកម្មករអូម៉ង បានថ្លែងថា ពួកគេនឹងស៊ើបអង្កេតឲ្យបានដិតដល់លើកករណី​ស្លាប់​កម្មករទាំង៦នាក់ខាងលើនេះ។ ប៉ុន្ដែរហូតមកដល់ពេលនេះ គេមិនទាន់បានបញ្ជាក់់​អំពីសញ្ជាតិ​របស់កម្មករខាងលើនេះនៅឡើយ៕


ចែករំលែក៖