ប្រទេសជាច្រើននៅជុំវិញពិភពលោកបានថ្កោលទោសដល់មហាអំណាច អាមេរិកដែលចេះ តែដើរស្រែកប្រទេសគេ រំលោភសិទ្ធិមនុស្ស ប៉ុន្តែផ្ទាល់ខ្លួនអាមេរិក បានបង្កឲ្យប្រទេសជាច្រើនធ្លាក់ក្នុងសភាពវឹកវរ ចាលាចល ក្នុងនោះមានស៊ីរី វេណេហ្ស៊ុយអឡាជាដើម។
នៅពេលនេះរដ្ឋាភិបាល ប្រទេសប៊ុលឡាវី ក៏បានចោទប្រកាន់អាមេរិក ថានៅពីក្រោយការធ្វើរដ្ឋប្រហារមិនបង្ហូរឈាមនៅក្នុងប្រទេសនេះផងដែរ ដោយអាមេរិកគាំទ្រ ក្រុមប្រឆាំង និងកម្លាំងយោធា ។
ការសម្រេចលាលែងចេញពីតំណែង របស់ប្រធានាធិបតីប៊ូឡាវី កើតឡើងក្រោយពេល មេទ័ព និងប៉ូលិស បានទៅជួបផ្ទាល់ ហើយស្នើរឲ្យប្រធានាធិបតីចុះចេញពីតំណែង បញ្ចៀសការបង្ហូរឈាមធ្វើឲ្យប្រទេសជាតិធ្លាក់ក្នុងសភាពចលាចល។ នៅពេលនោះប្រធានាធិបតីក៏យលព្រមទៅតាមសំណើរទាំងនោះ។
ដោយការរស់នៅក្នុងប្រទេស មិនមានសុវត្ថិភាព នៅពេលនេះម៉ិចស៊ីកូ បានអនុញ្ញាតឲ្យប្រធានាធិបតីនិងគ្រួសាភៀសខ្លួនបណ្តោះអាសន្ន ។
មួយថ្ងៃក្រោយប្រកាសលាលែងចេញពីមុខតំណែង អតីតប្រធានាធិបតី បូលីវី លោក អេវ៉ូ ម៉ូរាលេស កាលពីយប់ថ្ងៃចន្ទម្សិលមិញ បានឡើជិះយន្តហោះ ទៅសុំជ្រកកោន នៅប្រទេសម៉ិចស៊ិក។ នៅក្នុងសារTwitter ទៅកាន់អ្នកគាំទ្រ លោកអតីតប្រធានាធិបតីដែលបានអះអាងថា មានដីកាតាមចាប់រូបលោកនោះ បានសរសេរថា លោកឈឺចាប់ដែលចាកចោលប្រទេស ដោយសារហេតុផលនយោបាយ។
នៅម៉ោង ៩កន្លះ យប់ ថ្ងៃចន្ទ អតីតប្រធានាធិបតី បូលីវី លោកអេវ៉ូ ម៉ូរាលេស បានសរសេរសារTwitter លាបងប្អូនជនរួមជាតិបូលីវី និងថា លោកកំពុងធ្វើដំណើរចាកចេញទៅប្រទេសម៉ិចស៊ិក ដែលកាលពីថ្ងៃអាទិត្យ បានប្រកាសផ្តល់សិទ្ធិជ្រកកោន ដល់រូបលោកម៉ូរាលេស។
តាមកាសែតក្នុងស្រុកបូលីវី លោកអេវ៉ូ ម៉ូរាលេស ដែលប្រកាសលាលែងចេញពីតំណែង កាលពីថ្ងៃចន្ទ បានឡើងយន្តហោះយោធារបស់ម៉ិចស៊ិកដែលបានទៅដឹករូបលោក នៅព្រលានយន្តហោះ នៅCochabamba ដែលស្ថិតនៅភាគកណ្តាលប្រទេសបូលីវី ក្នុងដែនអំណាចរបស់អតីតមេដឹកនាំសង្គមនិយម លោកម៉ូរាលេស។
នៅថ្ងៃចន្ទ រដ្ឋមន្រ្តីការបរទេសម៉ិចស៊ិកបានបញ្ជាក់ដំណឹងនេះ ដោយបានបង្ហោះរូបថតលោក ម៉ូរាលេស នៅក្នុងយន្តហោះ និងកាន់ទង់ជាតិ ម៉ិចស៊ិក។ តាមប្រមុខការបរទេស ម៉ិចស៊ិក លោកម៉ូរាលេសបាននិយាយសុំសិទ្ធិជ្រកកោននយោបាយ នៅប្រទេសម៉ិចស៊ិក។ នៅថ្ងៃចន្ទ រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បូលីវី ជាមួយអតីតរដ្ឋមន្រ្តីក្រសួងផែនការបានរត់ទៅលាក់ខ្លួន នៅស្ថានទូតអាហ្សង់ទីន នៅLa Paz នៅក្រោយ ប៉ូលិស ចាប់ឃាត់ខ្លួន ប្រធាននិងអនុប្រធានគណៈកម្មការបោះឆ្នោត ដែលបក្សប្រឆាំងចោទថា លំអៀងទៅខាងប្រធានាធិបតីម៉ូរាលេស។
នៅក្នុងសារTwitterលាអ្នកគាំទ្រ លោកម៉ូរាលេសបានសរសេរបរិហារ អ្នកគាំទ្រ មេបក្សប្រឆាំង ដែលបានចូលទៅលួច និងប៉ុនប៉ងដុតផ្ទះរបស់លោក នៅVilla Victoria។ តាមលោកម៉ូរាលេស គ្នីគ្នារបស់មេក្រុមបក្សប្រឆាំងបានលើកគ្នា ទៅតាមវាយប្រហារលោក នៅCochabamba។ អតីតមេដឹកនាំបូលីវី វ័យ ៦០ឆ្នាំបាននិយាយទៀតថា លោកឈឺចាប់ដែលត្រូវចាកចោលប្រទេស ក្នុងហេតុផលនយោបាយ ប៉ុន្តែ លោកនៅតែប្រុងប្រយ័ត្ន ហើយនិងវិលត្រលប់ចូលប្រទេសវិញ ជាមួយកម្លាំង និងថាមពលខ្លាំងជាងមុន។
ប្រឈមនឹងមហាបាតុកម្មដែលប្រឆាំងនឹងលទ្ធផលឆ្នោត នៅ៣សប្តាហ៍មកនេះ លោកប្រធានាធិបតីម៉ូរាលេស បានសុខចិត្ត ចុះចេញតំណែង នៅក្រោយការទាមទាររបស់ប្រមុខកងទ័ពបូលីវី។
ចលាចល និងអសន្តិសុខកំពុងកើតមាន នៅក្នុងប្រទេសបូលីវីដែលកំពុងជួបវិបត្តិគ្មានមេដឹកនាំ។ ទាំងអនុប្រធានាធិបតី ប្រធានសភាទាំងពីរជាន់ថ្នាក់ ដែលមានសិទ្ធិត្រូវចូលកាន់តំណែង ជំនួសប្រធានាធិបតី បានលាលែងពីមុខតំណែង បន្តបន្ទាប់គ្នា កាលពីថ្ងៃអាទិត្យ។ នៅថ្ងៃអង្គារនេះ ប៉ូលិសបានសុំជំនួយពីកងទ័ព ដើម្បីបង្រ្កាបក្រុមឱកាសនិយម ដែលចូលលួច ឆក់ប្លន់ វាយបំផ្លាញ ហាងទំនិញ នៅតាមបណ្តា ក្រុង ជាច្រើន ក្នុងប្រទេសបូលីវី។
នៅថ្ងៃអង្គារនេះ សភាបូលីវី ដែលគ្រប់គ្រងដោយគណបក្សរបស់លោកម៉ូរាលេសត្រូវកោះប្រជុំបន្ទាន់ ដើម្បី បោះឆ្នោត ជ្រើសតាំងមេដឹកនាំថ្មី នៅក្រោយការលាលែងរបស់លោកម៉ូរាលេស។ ចំណែក លោកស្រីJeanine Anez អនុប្រធានព្រឹទ្ធសភា ដែលអះអាងថា ខ្លួនមានសិទ្ធិដឹកនាំប្រទេសបណ្តោះអាសន្ន បានប្រកាសរៀបចំការបោះឆ្នោត សាជាថ្មី ក្នុងពេលឆាប់ៗខាងមុខ ដើម្បីឲ្យប្រជាជនបូលីវី អាចមានប្រធានាធិបតីមួយរូប នៅថ្ងៃទី ២២មករាឆ្នាំក្រោយ៕