ព័ត៌មានទាន់ហេតុការណ៍៖

រវល់លក់ដូរ ជនសង្ស័យចូលលួចកន្ត្រកលុយគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យ២នាក់បានជិះម៉ូតូមកធ្វេីសកម្មភាពលួចកន្ត្រកលុយអ្នកលក់ដូរគេចខ្លួនបាត់ខណៈម្ចាស់រវល់លក់អោយភ្ញៀវផ្សេង។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៨និង០២នាទីព្រឹកន ថ្ងៃទី ១២​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​​ នៅចំណុច  ផ្លូវបេតុង​ ភូមិ​ស្ងួន​ពេជ្រ​  សង្កាត់​កន្ទោក​ រាជធានីភ្នំពេញ ។

ជនរងគ្រោះ​មានឈ្មោះ​ ឈឹម​ មន្នីរស្មី​ ភេទ​ប្រុស​អាយុ​២១ឆ្នាំ​មុខរបរ​លក់ដូរ​ ស្នាក់នៅ​ផ្ទះ​គ្មាន​លេខ​ ភូមិ​ស្ងួន​ពេជ្រ​ សង្កាត់​កន្ទោក។

សម្ភារៈ​ដែលបាត់​បង់​៖ លុយដុល្លារចំនួន៣៥០០$​ និង​ លុយខ្មែរ៣លានរៀល​ .គាតអេស៊ីលីដា១សន្លឹក​ .កាតទ្រូម៉ាននី១សន្លឹក​.​ អត្តសញ្ញាណ​បណ្ឌ័​២សន្លឹក​ ។

តាមសាក្សីពីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកេីតហេតុមានស្ត្រីម្នាក់មកទិញស្រាបៀរពេលនោះជនរងគ្រោះរវល់លក់ដូរស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមកឈប់មុខផ្ទះពេលនោះជនសង្ស័យម្នាក់បានដេីរចូលលួចកន្ត្រកដាក់លុយដែលជនរងគ្រោះទុកលេីតុជិតបន្ទប់ដេកហេីយឡេីងជិះម៉ូតូគេចខ្លួន ភ្លាមនោះជនរងគ្រោះក៏ឃេីញហេីយបានស្រែកថាចោរៗតែមិនមានអ្នកជួយដេញ។

ក្រោយកេីតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលដេីម្បីងាយស្រួលនគរបាលស្រាវជ្រាវតាមចាប់យកមកដាក់ទោសតាមច្បាប់៕សុខាសែនជ័យ​


ចែករំលែក៖