ភ្នំពេញៈ នៅម៉ោងប្រមាណ ៩:០០ព្រឹកថ្ងៃទី ១៧ វិច្ឆិកា ២០១៩ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញវិលត្រឡប់ពីខេត្តព្រះសីហនុមកដល់រាជធានីភ្នំពេញវិញប្រកបដោយសុវត្ថិភាពហើយ បន្ទាប់ពីបានអញ្ជើញទៅសម្ពោធបើកការដ្ឋានសាងសង់ផ្លូវចំនួន ៣៤ខ្សែ នៅក្នុងក្រុងព្រះសីហនុ កាលពីម្សិលមិញ៕