គម្រោងធ្វើរដ្ឋប្រហារ ទម្លាក់ប្រធានាធិបតីវេណេហ្ស៊ុយអេឡា ដែលរៀបចំឡើងដោយក្រុមប្រឆាំង មានអាមេរិក និងកូឡំប៊ីនៅពីក្រោយ ត្រូវបែកធ្លាយ ហើយមានមន្ត្រីយោធាជាច្រើនរូបត្រូវបានចាប់ខ្លួន។ គម្រោងធ្វើរដ្ឋប្រហារដោយយោធា ដំបូងគឺត្រូវបង្កកប្រព័ន្ធមីស៊ីលការពារ និងយន្តហោះចម្បាំង ដើម្បីឲ្យកម្លាំងទាហាន គាំទ្រក្រុមប្រឆាំង វាយលុបផ្តួលរំលំរដ្ឋាភិបាល។
ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក ម៉ាឌូរ៉ូ បានប្រកាសថា មន្ត្រីយោធាជាច្រើនរូបត្រូវបានចាប់ខ្លួន ក្រោយពេល ឡើងគម្រោងធ្វើរដ្ឋប្រហារ។ ការចាប់ខ្លួនក្រោយពេល គម្រោងត្រូវបានបែកធ្លាយដោយកម្លាំងទាហានមួយចំនួន ក្នុងចំណោមនោះមានភាពស្មោះត្រង់ជាមួយ រដ្ឋាភិបាល។
កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro បានប្រកាសថា មន្ត្រីយោធា ដែលបានចាប់ខ្លួន ជាប់ពាក់ព័ន្ធការគាំទ្រគម្រោងធ្វើរដ្ឋប្រហារ រៀបចំឡើងដោយអាមេរិក និងកូឡំប៊ី ។
ឆ្លើយតបទៅនឹងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ Televen ប្រធានាធិបតីម៉ាឌូរ៉ូ បានបញ្ជាក់ថា ក្រុមសន្តិសុខប្រទេសនេះបានរកឃើញ៤៧ករណីបញ្ជុះបញ្ជូលទិញទឹកចិត្តមន្ត្រីយោធានៅក្នុងប្រទេសនេះ ដើម្បីផ្តួលរំលំរដ្ឋាភិបាល ។ ក្នុងចំណោមនោះមានមន្ត្រីយោធាជាច្រើនរូប មិនមានគោលជំហរច្បាស់លាសឲ្យគេទិញក្បាលបាន ។
ជាមួយគ្នានេះដែរ ក្រុមប្រឆាំង ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ មានបំណង លួចប្រព័ន្ធមីស៊ីល ការពារ ទិញមេបញ្ជាការកម្លាំងទាហានអាកាស ក៏ដូចជា រ៉ាដា តាមដាននៅវេណេហ្ស៊ុយអេឡា ដើម្បីជាការងាយស្រួលបំផុតសម្រាប់ការវាយប្រហារធ្វើរដ្ឋប្រហារ ។ ប៉ុន្តែគម្រោងទាំងនោះត្រូវបានក្រុមយោធាស្មោះត្រង់ជាមួយរដ្ឋាភិបាល ដឹងក៏បានរាយការណ៍ឈានដល់ការចាប់ខ្លួន៕