ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលអន្តោប្រវេសន៍ចុះឃាត់ខ្លួនជនជាតិចិន និងវៀតណាម១៥នាក់ដោយលួចចូលមកស្នាក់នៅខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ នគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិចិន និងវៀតណាម ១៥នាក់ ក្នុងសណ្ឋាគារមួយកន្លែង ពាក់ព័ន្ធ និងការលួចមកស្នាក់ និងបើកអាជិវកម្មមិនមានច្បាប់ត្រឹមត្រូវ ។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងសណ្ឋាគារសុី អុិនគ័រជី ហ៊ួយស័រ ស្ថិតផ្លូវ២៧៨ ភូមិ៤ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការនេះ មានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងមានការសហការជាមួយ នគរបាលស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ ។

ក្នុងនោះ សមត្ថកិច្ចបានត្រួតពិនិត្យរកឃើញ និងឃាត់ខ្លួន ជនជាតិចិន និងជនជាតិវៀតណាមសរុបចំនួន១៥ នាក់ក្នុងនោះមានស្រី៤នាក់ ចិន២នាក់ និងជនជាតិវៀតណាម២នាក់ ។

សមត្ថកិច្ចបានបញ្ជាក់ថា​ ជនសង្ស័យខាងលើបានលួចមកស្នាក់នៅ និងប្រកបរបរក្នុងព្រះរាជាណាចក្រកម្ពុជាដោយ​ បើកភោជនីដ្ឋាន​ សណ្ឋាគារ​ និងខារ៉ាអូខេ​ ដោយមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋាន ដើម្បីសាកសួរ និងចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖