ខេត្តកំពង់ស្ពឺ៖ សពបុរសម្នាក់ត្រូវបានប្រទះឃើញដេកស្លាប់នៅជិតដីឡូត៍អ្នកភូមិមួយកន្លែង ដោយមានថង់ដាក់ត្រីចងជាប់ចង្កេះ ព្រមទាំងចំពាមកៅស៊ូទៀតផង ។ ដំបូងអ្នកភូមិស្មានថា ជាករណីឃាតកម្ម តែនៅពេលដែលសមត្ថកិច្ចស្រាវជ្រាវរួចមកទើបដឹងថា មិនមែនជាករណីឃាតកម្មឡើយ គឺជនរងគ្រោះស្លាប់ដោយសារខ្យល់គរ ។
ករណីប្រទះឃើញសពនេះ នៅចំណុចដីឡូតិ របស់ឈ្មោះ ឃិន ដា ភេទប្រុសអាយុ៣៩ឆ្នាំ ខាងលិចផ្លូវជាតិ៤១ប្រហែល៧០ម៉ែត្រចន្លោះkm 36-37 ស្ថិតនៅភូមិ ត្រពាំងក្រសាំង ឃុំកក់ស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ ។ មន្ត្រីអាវុធហត្ថស្រុកបសេដ្ឋបានឲ្យដឹងថា កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៩និង៣០នាទី ឈ្មោះ ឃិន ដា ភេទប្រុស អាយុ៣៩ឆ្នាំ បានប្រទះឃើញសាកសព មនុស្សប្រុសដេកស្លាប់ចុងដីឡូរបស់ខ្លួនផ្នែកខាងត្បូង រួចក៌បានរាយការណ៍ជូនសមត្ថកិច្ច ចុះមកពីនិត្យ ។
ជនរងគ្រោះឈ្មោះ ទួន សារិទ្ធ ភេទប្រុស អាយុ ២២ឆ្នាំមុខរបរ ធ្វើស្រែ រស់នៅភូមិ ស្រែខ្ញែ ឃុំពោធិម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
យោងតាមការបំភ្លឺ១.ឈ្មោះ ឈិន ឈឿន(ម្តាយជនរងគ្រោះ) អាយុ ៦៤ឆ្នាំ បានឲដឹងថា កាលពីថ្ងៃទី១៧.១១.២០១៩ ម៉ោង ២៣, ០០នាទី កូនគាត់ឈ្មោះ ទួន សារិទ្ធ បានចេញពីផ្ទះ ទៅរកម្ហូបដោយមានកាន់ស្នរចាក់ត្រី និងពាក់ភ្លើងកែវជាប់ក្បាល ហើយក៏បាត់រហូតមិនឃើញត្រឡប់មកផ្ទះវិញឡើយ ។ ដោយឡែកឈ្មោះ យ៉ន ឧត្តម ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្រែខ្ញែឃុំ ពោធិម្រាល ស្រុកបរសេដ្ឋ បានបំភ្លឺឲដឹងថា នៅថ្ងៃទី កាលពីវេលាម៉ោង២៤ និង០០នាទីយប់ថ្ងៃ១៧.១១.២០១៩ រូបគេ និងមិត្តភក្តិ២ទៀត ឈ្មោះ ណុលស៊ីណេត ភេទប្រុស អាយុ ១៧ឆ្នាំ ឈ្មោះយ៉ាង សុខជា ហៅ ផ្លឺមភេទប្រុស អាយុ ១៨ឆ្នាំ នៅ ភូមិ អង្គដាច់កណ្តាល ឃុំពោធិម្រោល ពឹងឲជូនទៅផ្ទះ ដើរដល់ខាងជើងស្ពានឆេះ ខាងជើងភូមិ ក៏បានជួបឈ្មោះ ទួន សារិទ្ធ ហៅ ណុច ពេលនោះទួនសារឹត្ឋក៏ បបួលពួកគេដើរឆ្លុះត្រី ដើរដល់ខាងជើងស្រែ អង្រុក ឈ្មោះ ផ្លឺម ដើរបែកពីពួកខ្ញុំ បន្ទាប់មកឈ្មោះ ណុល ស៊ីណេត ដើរបែកពីខ្ញុំ និងអាណុចទៀត ។ ពេលខ្ញុំ និងអាណុច ដើរដល់ ប្រឡាយខាងកើតផ្លូវ៤១ គាត់ឲខ្ញុំចាំ ប្រាប់ថាទៅមើលអន្លង់ត្រីដោយ ចាំយូរពេកខ្ញុំក៏ដើរមកផ្ទះខ្ញុំ តែម្តង ។
ចំណែកឈ្មោះ ណុល ស៊ីណេត បញ្ជាក់ថាកាលពី ថ្ងៃទី ១៧.១១.២០១៩ម៉ោង ២៤,០០នាទីខ្លួន និង ឈ្មោះយ៉ន ឧត្តម ឈ្មោះ យ៉ាង សុខជា ឈ្មោះ ទួន សារិទ្ធ បានបបួលគ្នាដើរឆ្លុះ ត្រី ដើរដល់ខាងជើងស្រែ អង្រុកខ្លួនក៏ដើរម្នាក់ ឯង ដោយឈ្មោះ យ៉ាងសុខជា ឈ្មោះ យ៉ន ឧត្តម និងឈ្មោះ សារិទ្ធ ដើរជាមួយគ្នាទៅទិសខាងលិចបាត់ ។ រីឯឈ្មោះ យ៉ាង សុខជា ភេទប្រុស អាយុ១៧ ឆ្នាំនៅភូមិអង្គដាច់កណ្តាល បញ្ជាក់ថា កាលពីថ្ងៃទី១៧.១១.២០១៩ ម៉២៤,០០ ខ្លួនមានគ្នាបួននាក់ខាងលើ ដើរឆ្លុះត្រី មកដល់ខាងកើតផ្លូវ ៤១ ក៏បែកគ្នា យ៉ន ឧត្តម និង ឈ្មោះ ទួន សារិទ្ធ (ជនរងគ្រោះ) ខ្លួនគេក៏ចូល ផ្ទះ ។
ក្រោយការពិនិត្យ និងយោងតាមការស្រាវជ្រាវ ស៊ើបអង្កេត ព្រមទាំងសាក្សីបំភ្លឺជុំវិញកន្លែងកើតហេតុ និងការពិនិត្យសាកសព ការិយាល័យបច្ចេកទេសព្រមទាំង គ្រូពេទ្យ មណ្ឌលសុខភាព កក់ព្រះខែ សន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះ គឺស្លាប់ដោយសារ ស្ទះសរសៃឈាមបេះដូង (ខ្យល់គ) ។ ក្រោយពិនិត្យ និងស្រាវជ្រាវរួចសមត្ថកិច្ចបានបំពេញបែបបទប្រគល់សពឲ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សេនាស័ក្តិ