ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកត្បូងឃ្មុំឃាត់ខ្លួនជនសង្ស័យពីរនាក់ ចាប់យកថ្នាំញៀន១៨កញ្ចប់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ បញ្ហាថ្នាំញៀនជាក្តីបារម្ភរបស់ពលរដ្ឋគ្រប់គ្នា ដូច្នេះដើម្បីកាត់បន្ថយបញ្ហាអស់នេះតម្រូវឲ្យអាជ្ញាធរ មានសមត្ថកិច្ចត្រូវធ្វើសកម្មភាពបង្ក្រាបឲ្យដូចភ្លៀងរលឹម ។ 

ជាក់ស្តែងកាលពីវេលាម៉ោង១៣៖៣០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលស្រឡប់ ធ្វើការឃាត់ខ្លួនជនសង្ស័យបានពីរនាក់ ខណៈពេលចុះល្បាត និងឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុចភូមិអណ្តូងពក ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យចំនួន០២នាក់ដែលត្រូវឃាត់ខ្លួន ៖ ១.ឈ្មោះ មាប់ សិលា ហៅ មេឃ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិអណ្តូងពក ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ២.ឈ្មោះ ម៉ៅ វិជ្ជរ៉ា ហៅ អាដា ភេទ ស្រីអាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិរាវ ឃុំម៉ង់រៀវ  ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដកហូតវត្ថុតាង ម្សៅក្រាមពណ៌ស ថ្លាសង្ស័យជាថ្នាំញៀនចំនួន១៨កញ្ចប់ និង ជញ្ជីងអេឡិចត្រូនិច ០១គ្រឿង ។ 

ក្រោយធ្វើកំណត់ហេតុ ជនសង្ស័យទាំងពីរនាក់ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បី ចាត់ ការតាមនីតិវិធី ៕ វណ្ណៈ


ចែករំលែក៖