ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងការពារជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ ខ្ពស់ក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក លើកទី ៦ (6th ADMM Plus) រយៈពេល ៣ ថ្ងៃគឺចាប់ ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នៅទីក្រុងបាងកក ប្រទេសថៃ ។
នៅចំណតអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ វេលាថ្ងៃត្រង់ ថ្ងៃពុធ៩ រោច ខែកក្តិក ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ខែ វិច្ឆិកា ឆ្នាំ២០១៩ ក្រោយពេលត្រឡប់មកពីចូលរួមក្នុងកិច្ចប្រជុំ នៅទីក្រុងបាងកកវិញ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងបា្រប់អ្នកសារព័ត៌មានថា: ការប្រជុំលើកនេះទទួ លបានលទ្ធផលយ៉ាងជាផ្លែផ្កាត្រចះត្រចង់ ថៃរៀបចំបានល្អ គួបផ្សំនិងនេះ ដូចជាប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ក្រៅផ្លូវ ការ និងដៃគូរ ។ តែអ្វីដែលសំខាន់គេគឺ រៀបចំការពិពណ៌យោធាបានល្អ និងមានការអធិប្បាយក្បោះក្បាយ ដូចជាបញ្ហាប្រឆាំងភេរវកម្មគួបផ្សំនិងសង្គ្រោះ គ្រោះមហន្តរាយជាដើម។ គួបគ្នា រវាងរដ្ឋមន្ត្រីការពារជាតិក្រៅផ្លូការ ជាមួយរដ្ឋមន្ត្រីការពារជាតិដៃគូរ នាពេលកន្លង អ្វីដែលសំខាន់ ជារៀងរាល់ឆ្នាំត្រួវបាន ត្រួត ពិនិត្យវាយតម្លៃ កិច្ចការដែលយើងអនុវត្តបាន និងបន្តធ្វើតទៅ ទៀតនៅពេលខាងមុខ។ ក្នុងនោះកងយោធពលខេមរភូមិន្ទ ធ្វើជាសហប្រធាន រៀបចំកិច្ចការដោះមីនជាមួយនិងចិន។
ក្នុងនោះក៏មានការជួបប្រជុំដាច់ដោយឡែកជាមួយ រដ្ឋមន្ត្រីការ ពារជាតិ ចិន សហរដ្ដអាមេរិក និងជប៉ុន ទៅតាមកម្មវិធីដែលបានគ្រោងទុក ទទួលបានលទ្ធផលផ្លែផ្កាជាដុំកំភួន ។ ជាមួយគ្នានោះដែរ យើងជួបសន្ទនាជាមួយរដ្ឋមន្ត្រី ការពារជាតិឥណ្ឌូនេសីុ ដែលទើបទទួលតំណែងថ្មី អនុរដ្ឋមន្ត្រីអាហ្វិកខាង ត្បូង និងខាងអគ្គបព្ជាាការក៏បានជួបឧបការីរដ្ឋមន្ត្រីការពារជាតិអាមេរិច ក្រៅពីនោះ មុននិងចូលរួមកិច្ចប្រជុំផ្លូវការ យើងក៏បានជួប សន្ទនា ជាមួយបណ្តារដ្ឋមន្ត្រីក្រសួងការពារជាតិនានា ទៅ តាមពេលវេលា ដែលបានគ្រោងទុកផងដែរ ៕ សុខដុម