ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចង.កសម្លាប់ខ្លួន តែមិនសម្រេច រង់ចាំរថយន្តសង្គ្រោះបន្ទាន់ជាច្រើនម៉ោង មិនមកទទួល

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់មិនដឹងមានវិបត្តិអ្វី បានមកសម្រចចិត្តចង.កសម្លាប់ខ្លួន នៅក្នុងវត្តជម្ពូវន្ត​ ភូមិជម្ពូវន្ត១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀល​ ថ្ងៃទី២០​ ខែវិច្ឆិកា ឆ្នាំ​២០១៩​ តែមិនបានសម្រេច ដោយធ្លាក់ចុះមកក្រោម បណ្តាលឲ្យរងរបួសធ្ងន់ ។

ជនរងគ្រោះជាមនុស្សប្រុស អាយុប្រហែល៣០ឆ្នាំ​ មិនស្គាល់អត្តសញ្ញាណទេ​ ពាក់អាវខ្មៅ​ ខោខ្មៅ​ មានស្ពាយកាបូបខ្មៅមួយទៀតផងដែរ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេមិនដឹងជនរងគ្រោះមកពីណាទៅណា​ ស្រាប់តែយកក្រមាមកចង.កភ្ជាប់នឹងដើមអង្កាញ់កម្ពស់ប្រហែល៣ម៉ែត្រ​ ស្រាប់តែធ្លាក់ចុះមកក្រោមបណ្តាលឲ្យរងរបួសធ្ងន់​ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍សមត្ថកិច្ចចុះមកអន្តរាគមន៍ ។

សង្កេតឃើញថា​ ពលរដ្ឋបានរិះគន់ក្រុមរថយន្តសង្គ្រោះបន្ទាន់មិនដឹងថា​ ស្ថាប័ណ្ណរដ្ឋ​ ឬឯកជន​ នោះទេ​ ដោយជនរងគ្រោះ រង់ចាំអស់រយះពេលជាច្រើនម៉ោង តែមិនឃើញក្រុមរថយន្តសង្គ្រោះមកទទួលយកទៅសង្គ្រោះនោះទេ ដោយទុកនរងគ្រោះដេកដួល ដកដង្ហើមចង្រិត ឬមួយមានបំណងទុកអោយជនរងគ្រោះស្លាប់ទើបពួកគេមកទទួល? ។ តើនេះឬ ជាវិជ្ជាជីវៈរបស់ក្រុមរថយន្តសង្គ្រោះបន្ទាន់? ៕សុខាសែនជ័យ


ចែករំលែក៖