ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរសព្ទ័ដៃជិតមួយឆ្នាំ ភ្លេចខ្លួនត្រូវកម្លាំងនគរបាលចាប់ឃាត់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ឆក់ទូរស័ព្ទដៃរយៈពេលជាង១ឆ្នាំ ត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ស្រាវជ្រាវឈានដល់ការ បង្រ្កាប ចាប់ឃាត់ខ្លួនបាននៅ វេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត បន្ទាយមានជ័យ គឺលោកមាស ច័ន្ទពិសិដ្ឋ និងតាមបទបញ្ជា របស់លោកអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។

លោក ខែម សុភ័ណ នាយការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាល បានឲ្យដឹងថា៖ ជនសង្ស័យដែលត្រូវ ចាប់ឃាត់ខ្លួនឈ្មោះ ឃីម សំអាង ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ ។

ប្រភពបន្តថា កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ជននេះ និងបក្ខពួកគេម្នាក់ទៀត បានធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃរបស់ឈ្មោះជា បញ្ញា ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយពីធ្វើសកម្មភាព រួច បានរត់គេចខ្លួន អស់រយៈពេលជិត២ឆ្នាំ ទីបំផុត ក៏ត្រូវកម្លាំងនគរបាល ជំនាញកម្រិតស្រាល បានបើកការស៊ើបអង្កេតស្រាវជ្រាវតាមវិធានការជំនាញ រហូតឈានដល់ការចាប់ឃាត់ខ្លួននៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

លោកបញ្ជាក់ថា៖ ក្រោយពីធ្វើការចាប់ខ្លួននិងសាកសួរសម្លើយជនសង្ស័យ បានសារភាពថា រូបគេមានគ្នីគ្នាចំនួន២នាក់ ម្នាក់ឈ្មោះ ចិន បានជិះម៉ូតូធ្វើសកម្មភាពឆក់យកទូរស័ព្ទម៉ាកអាយហ្វូន៦ផ្លាស់ ពណ៌ទឹកមាសនោះមែន ក្រោយពីឆក់បានលុះស្អែកឡើង រូបគេ និងបក្ខពួកម្នាក់ទៀតឈ្មោះ ណាង យកទូរស័ព្ទនោះទៅលក់នៅកន្លែងរង្វង់មូលយាយលក្ខណ៍តែគ្មានអ្នកណាហ៊ានទិញ ក៏ទុកប្រើខ្លួនឯង ។

លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរង ទទួលការងារនគរបាលព្រហ្មបានបញ្ជាក់ផងដែរថា៖ ដោយផ្អែកតាមចម្លើយសារភាព និងមានបណ្តឹងជនរងគ្រោះ ជនសង្ស័្យឈ្មោះ ឃីម សំណាង ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់រៀបចំសំណុំរឿង បញ្ជូនខ្លួនទៅសាលា ដំបូងខេត្ត បន្ទាយមានជ័យ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយ ចំណែកបក្ខពួកគេម្នាក់ទៀត កំពុងធ្វើការស្រាវជ្រាវ ស្វែងរកចាប់ខ្លួនផងដែរ ៕ វណ្ណា


ចែករំលែក៖