ព័ត៌មានទាន់ហេតុការណ៍៖

មេឃុំ​តាំ​ង​ស្យារងការរិះគន់រឿងលក់ភ្នំរបស់រដ្ឋយកលុយចែកគ្នា

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ តាមបណ្តាញពត៌មានក្នុងស្រុកក៏ដូចជាពត៌មានជាតិបានចុះផ្សាយថាលោក មាស ជី​មមេឃុំ​តាំង​ស្យាបានកោះប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ភូមិ ក្រាំង​តា​កន និង​ភូមិ​ត្នោត​ព្រែក ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ។

ប្រធានបទ​នៃ​អង្គប្រជុំ គឺ​ជម្រុញ​ឲ្យ​ប្រជា​សហគមន៍​ពីរ​ភូមិ​ឯកភាពក្នុង​ការវិនិយោគភ្នំ​គន្លាក់​ទៅឲ្យ​ក្រុមហ៊ុន​ចិន ដោយ​បាន​ដាក់​តម្លៃ ៥០​ម៉ឺន​ដុល្លារ​អាមេរិក ។ ​

ប្រភព​ដដែលក៏​បាន​បញ្ជាក់​ពី​ផល​លាភ​ទៅ​ឲ្យ​សហគមន៍​ក្នុង​មួយ​ភូមិ​ទទួលបាន ២០០០០​ដុល្លារ អាមេរិក ។ ចំណែក​ឃុំ​ទទួលបាន ១០​ម៉ឺន​ដុល្លារ​អាមេរិក​ផងដែរ ។ ប្រភពបានបន្ថែមទៀតថា នៅពេល​ដែល​ចោទសួរ​ថា តើ​ប្រាក់១០​ម៉ឺន​ដុល្លារ​អាមេរិក ដែល​ឃុំ​តាំង​ស្យា ទទួល​បាន​យក​មក​ធ្វើ​អ្វី ? ចម្លើយ គឺ​បាន​ទៅ​មេឃុំ​តាំង ស្យា អត់​បាន​យក​មក​អភិវឌ្ឍន៍​ក្នុង​ឃុំ​នោះ​ឡើយ ។ ​ក្នុងនោះផងដែរ​តាម​ការអះអាង​ពី​មន្ត្រី​ស្រុកកន្លងមក​ក៏​មាន​ករណី​លក់​ភ្នំ​ខ្នោលា​ក់​ឲ្យ​ក្រុមហ៊ុន​វឿង​ប្រយុទ្ធ ក្រោម​រូបភាព​អភិវឌ្ឍន៍ ដោយ​សហគមន៍​គី​រី​រស្មី​ដីដុះ និង​ភូមិ​ព្រំ​រលក​ទទួលបាន​ប្រាក់ ២៤០០០​ដុល្លារ ពី​ក្រុមហ៊ុន ។

ចំណែក​មេឃុំ​តាំង​ស្យា​មិនដឹងថា​បាន​ប៉ុន្មាន​នោះទេ ព្រោះ​ឃើញ​តែ​គេ​ដាក់ ក្នុង​ស្រោមសំបុត្រ​ហុច​ឲ្យ​តែ​ធំ​ជាង​ស្រោមសំបុត្រ​សហគមន៍​ភូមិ ។ បច្ចុប្បន្ន​គេមានគម្រោង លក់​ភ្នំ​គន្លាក់ ដែល​ដាក់​តម្លៃ ៥០​ម៉ឺន​ដុល្លារ​អាមេរិកបន្តទៀតកំពុងតែរត់ការខណៈដែលភ្នំ​ខ្នោលា​ក់​ត្រូវលក់បែងចែកផលប្រយោជន៍បាត់ទៅហើយ ។ ច្បាប់រដ្ឋធម្មនុញ្ញជំពូកទី៥ មាត្រា៥៨:ទ្រព្យសម្បត្តិរបស់រដ្ឋមានជាអាទិ៍ ដីធ្លី ក្រោមដី ភ្នំ សមុទ្ទ បាតសមុទ្ទ ក្រោមបាតសមុទ្ទ ឆ្នេរសមុទ្ទ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃឈើ ធនធានធម្មជាតិ មជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៌ មូលដ្ឋានការពារប្រទេស សំណង់ផ្សេងៗទៀតដែលបានកំណត់ថាជារបស់រដ្ឋ ។ ការគ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋនឹងត្រូវកំណត់ក្នុងច្បាប់ ។

ទោះបីជាយ៉ាងណាក៏ដោយអង្គភាពយើងបានទំនាក់ទំនងទៅលោក មាស ជី​មមេឃុំ​តាំង​ស្យានាព្រឹកថៃ្ងទី២០ខែវិច្ឆិកាឆ្នាំ២០១៩ត្រូវបានលោកឆ្លើយមិនមែនជាពិតទេហើយថែមទាំងព្រមានថានឹងអ្នកដែបញ្ចេញឯកសារលក់ភ្នំនេះ ។ ចំណែកលោកអភិបាលស្រុក​ភ្នំស្រួចបានឆ្លើយនៅព្រឹកថៃ្ងទី២១ខែវិច្ឆិកាឆ្នាំ២០១៩នេះថាលោកមិនដឹងរឿងលក់ភ្នំនេះទេដោយបង្វែរសំណុំរឿងទៅលោក មាស ជី​មមេឃុំ​តាំង​ស្យាវិញទើបដឹង ។

​ដូច្នេះ​ករណី​ដាក់​តម្លៃ​ភ្នំ​គន្លាក់ ៥០​ម៉ឺន​ដុល្លារ ដែល​យក​មក​ធ្វើ​ការបែងចែក​តាម​ភូមិ និង​មេឃុំ​បែប​ហ្នឹង មានតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ទេ ទើប​អាច​បញ្ជាក់​ឲ្យ​មហាជន​អស់​មន្ទិលសង្ស័យ​ទៅលើ​ចំណាត់ការ​លក់​ភ្នំ​ជ្រក​ក្រោម​រូបភាព​វិនិយោគ របស់លោក មាស ជី​ម មេឃុំ​តាំង​ស្យា ក្នុង​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​បាន ។

សូមរំលឹកផងដែរថាសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្ហាញជំហរយ៉ាងម៉ឹងម៉ាត់ក្នុងការអនុវត្តន៍អភិក្រមទី៥ គឺអភិក្រម «វះកាត់» ដោយព្រមានដកហូត បុណ្យស័ក្តិ និងបង្កទ្រព្យសម្បត្តិ ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងឡាយណាយកតួនាទីប្រព្រឹត្តអំពើពុករលួយកឹបកេងទ្រព្យសម្បត្តិរដ្ឋ កាប់បំផ្លាញព្រៃឈើរំលោភយកដីរដ្ឋធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ។

ការប្រកាសដាក់ចេញជំហរម៉ឹងម៉ាត់ក្នុងការកម្ចាត់អំពើពុករលួយចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រាប់អាវុធរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានបង្ហាញលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ក៏បានបង្ហាញផងដែរថា ក្រៅតែពីដកហូតបុណ្យស័ក្តិ និងបង្កកទ្រព្យសម្បត្តិហើយនោះ មន្ត្រី និងកងកម្លាំងប្រដាប់អាវុធដែលប្រព្រឹត្តអំពើពុករលួយនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដែលមានជាធរមានថែមទៀតផង ។

អំពើពុករលួយត្រូវបានគេមើលឃើញថា ជាឧបសគ្គដ៏ធំសម្រាប់នយោបាយកំណែទម្រង់ និងការអភិវឌ្ឍប្រទេសឲ្យកាន់តែមានការរីកចម្រើន ។ ការអនុវត្តន៍អភិក្រមទី៥នេះ ដែលជាអភិក្រមកម្ចាត់ និងបោសសំអាតអំពើពុករលួយត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសជារឿយៗក្រោយ រាជរដ្ឋាភិបាលនីតិកាលទី៦ត្រូវបានបង្កើតឡើង ។

ក្នុងពេលចុះពិនិត្យការដ្ឋានសំណង់ពហុកីឡដ្ឋានជាតិមរតកតេជោកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដែរថា សម្តេចនឹងបញ្ជូនមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយឲ្យចុះធ្វើសកម្មភាពដោយផ្ទាល់តែម្តងចំពោះមន្ត្រីប្រព្រឹត្តអំពើពុករលួយ ដោយគ្មានការយោគយល់ អនុគ្រោះ ឬទទួលការអន្តរាគមន៍នោះឡើយ ។ នៅក្នុងអាណត្តិនេះមានមន្ត្រីជាច្រើនរូបហើយត្រូវបានដកហូតតំណែង និងចាប់ខ្លួនជាដើម ព្រោះតែការប្រព្រឹត្តអំពើពុករលួយ៕ សេនាស័ក្តិ

 


ចែករំលែក៖