ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លើងបង្កអគ្គិភ័យបន្ទប់ស្ទីមសូណា នៅសណ្ឋាគារប៉ារ៉ាឌីវីឡា

ចែករំលែក៖

ខេត្តសៀមរាប៖ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីអគ្គិភ័យកើតឡើងវេលាម៉ោង​ ១៥:០០នាទី នៅបន្ទប់ស្ទីមសូណា សណ្ឋាគារប៉ារ៉ាឌីវីឡា ស្ថិតនៅក្រុមទី១០ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប បណ្តាលអោយរងការខូចខាត ឆេះបន្ទប់អគារមានទំហំ ១០ម៉ែត្រ×៣០ម៉ែត្រ កម្ពស់៥ម៉ែត្រជញ្ជាំងថ្ម និងសម្ភារៈប្រើប្រាស់មួយចំនួនធំ ។

សមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៧គ្រឿង អស់ទឹក ១៣រថយន្ត ។

ក្នុងនោះរថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត ចំនួន ៣គ្រឿង ប្រើទឹកអស់៥រថយន្ត ។

– រថយន្តពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាល ក្រុងសៀមរាប ចំនួន ១គ្រឿង ប្រើទឹកអស់២រថយន្ត ។

– រថយន្តពន្លត់អគ្គិភ័យ នៃអង្គភាពនគរបាលការពារបេតិកភ័ណ្ឌ ចំនួន១គ្រឿង ប្រើទឹកអស់២រថយន្ត ។

– រថយន្តពន្លត់អគ្គិភ័យ នៃកងរាជអាវុធហត្ថខេត្ត ចំនួន ២គ្រឿង ប្រើទឹកអស់៤រថយន្ត ។

មូលហេតុ: បើកឌីសង់ទ័រ ក្រោយមកបណ្តាលអោយទុស្សេឆ្លងចរន្តអគ្គិសនី ។

ក្នុងហេតុការណ៍អគ្គិភ័យនេះពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ។ អគ្គិភ័យនេះ បានរលត់ទៅវិញនៅវេលាម៉ោង ១៧:០០ នាទី ៕ ប៊ុនរិទ្ធី


ចែករំលែក៖