ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តចំនួន២គ្រឿង បុកគ្នានៅផ្លូវបំបែកជាបួនបណ្តាលឲ្យរថយន្តទាំង២គ្រឿងខ្ទេចមុខ និងរបួសបែកក្បាលបុរសម្នាក់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តចំនួន២គ្រឿង បុកគ្នានៅផ្លូវបំបែកជាបួនបណ្តាលឲ្យរថយន្តទាំង២គ្រឿងរងការខូចខាត។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១និង៥០នាទីរំលងអធ្រាត្រ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវលេខ១៩កែងផ្លូវលេខ១៣៦ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសបីនាក់ បើករថយន្តមួយគ្រឿង ម៉ាកតូយូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-1051 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង តាមបណ្ដោយផ្លូវលេខ១៩ យ៉ាងលឿន ។ ខណៈនោះ ក៏មានរថយន្តមួយគ្រឿងទៀត ម៉ាកលុចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-8021 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវលេខ១៣៦ ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន ។ លុះមកដល់ចំណុចកើតហេតុ ដែលជាផ្លូវបំបែកជាបួន រថយន្តទាំងពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យរថយន្តទាំង២គ្រឿងខូចខាតផ្នែកខាងមុខ និងបុរសម្នាក់ ដែលរួមដំណើរនៅក្នុងរថយន្តតូយ៉ូតាព្រូស រងរបួសបែកក្បាល។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ ហើយបានឲ្យភាគីទាំងពីរសម្របសម្រួលដោះស្រាយគ្នា ប៉ុន្តែចរចាមិនត្រូវគ្នា ក៏រាយការណ៍ជូនសមត្ថកិច្ចជំនាញចរាចរ ចុះមកវាស់វែង និងស្ទូចយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖